ក្រុមទាំងបីរបស់សាលាដណ្តើមបានសំបុត្រចំនួនបីហើយ ដើម្បីចូលរួមការប្រកួតមនុស្សយន្តពិភពលោកនៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ ២០២៥។ "Hattrick" នេះមិនត្រឹមតែជាសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់សិស្សទីក្រុងហាណូយទាំងមូលឱ្យបន្តបោះជំហានទៅមុខទៀតឈានចូលសង្វៀនអន្តរជាតិ។
GreenAms Robotics Team ៣៦០៧០N ដែលត្រូវបានបង្កើតឡើងប៉ុន្មានខែមុនការប្រកួត ហើយបានឈ្នះពានរង្វាន់ជើងឯកជាតិវៀតណាម VEX V5 Robotics ២០២៥។ សិស្សដែលចូលរួមក្នុងក្រុមនេះមិនត្រឹមតែរៀន និងស្រាវជ្រាវអំពីមនុស្សយន្តប៉ុណ្ណោះទេ ថែមទាំងអភិវឌ្ឍការគិតប្រកបដោយភាពច្នៃប្រឌិត ជំនាញដោះស្រាយបញ្ហា និងសមត្ថភាពក្នុងការធ្វើការជាក្រុមទៀតផង។ ក្រុមមួយទៀតគឺ GART ២៤៧៥១ ក៏បានឈ្នះពានរង្វាន់ ជើងឯកលីកនៅ FIRST Tech Challenge Vietnam ហើយនឹងតំណាងឱ្យវៀតណាមចូលរួមក្នុងការប្រកួតពិភពលោកនៅសហរដ្ឋអាមេរិកនៅខែមេសា ឆ្នាំ២០២៥។ ក្រុម VEX IQ ២០១៥ ដែលមានសិស្សថ្នាក់ទី ១០ ចំនួន ៨ នាក់ក៏បានឈ្នះពានរង្វាន់រចនាផងដែរ ហើយនឹងចូលរួមពានរង្វាន់ជើងឯកពិភពលោក VEX Robotics ២០២៥ នៅខែឧសភានៅសហរដ្ឋអាមេរិក។ សមិទ្ធិផលទាំងនេះមិនត្រឹមតែជាលទ្ធផលនៃចំណង់ចំណូលចិត្ត និងការខិតខំប្រឹងប្រែងក្នុងការសិក្សាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការវិនិយោគជាយុទ្ធសាស្ត្រក្នុងការអប់រំស្នូលរបស់សាលាទៀតផង។ ក្រុមទាំងនេះបានអះអាងនូវទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់សិស្សវៀតណាម ទន្ទឹមនឹងនោះ រួមចំណែកផ្សព្វផ្សាយអំពីរូបភាពទឹកដីវៀតណាមនៅលើឆាកអន្តរជាតិ៕
បកប្រែដោយ Huyen Trang
Type the code from the image