ទិវាបានប្រព្រឹត្តទៅសកម្មភាពជាច្រើនដូចជា៖ ទស្សនាស្តង់បង្ហាញឧបករណ៍បង្រៀនផលិតផលសិក្សារបស់សិស្ស ការសម្តែងសិល្បៈ ការផ្តល់អាហារូបករណ៍ដល់សិស្សមានស្ថានភាពលំបាកដែលកំពុងរៀនភាសាបារាំង...
លោកស្រី Nguyen Thi Ngoc Diep អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានចាត់ទុកថា ទិវាហ្វ្រង់កូហ្វូនីគឺជាឱកាសមួយដែលមានសកម្មភាពជាច្រើនសម្រាប់អ្នកនិយាយភាសាបារាំង បង្ហាញពីចំណងសាមគ្គី និងបំណងចង់សហការផ្សព្វផ្សាយតម្លៃរួមនៃសហគមន៍ហ្វ្រង់កូហ្វូនី។ ទីក្រុង Can Tho សង្ឃឹមថា ស្ថានទូតបារាំងប្រចាំវៀតណាម និងបណ្ដាអង្គការហ្វ្រង់កូហ្វូនី នឹងបន្តជួយឧបត្ថម្ភទីក្រុង Can Tho ក្នុងការរៀបចំសកម្មភាពបណ្តុះបណ្តាល និងអភិវឌ្ឍន៍ភាសាបារាំងនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh
Type the code from the image