ពិធីបុណ្យ Balade en France ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៨ ឆ្នាំ២០២០ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ប៉ុន្តែ ពិធីបុណ្យឆ្នាំនេះជាលើកដំបូងដែលមានការចូលរួមពីអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF) ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ស្ថានទូត និងអង្គការហ្វ្រង់កូហ្វូនីប្រចាំហាណូយ (GADI) ហើយទទួលការជួយគាំទ្រយ៉ាងសកម្ម ពីគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។

leftcenterrightdel
ស្ថានទូតបារាំងរៀបចំសន្និសីទសារព័ត៌មានអំពីពិធីបុណ្យ Balade en France និងទិវាអន្តរជាតិហ្វ្រង់កូហ្វូនី

លោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំវៀតណាម បានចែករំលែកថា ព្រឹត្តិការណ៍នេះមានសារៈសំខាន់ជាពិសេសក្នុងការពង្រឹងទំនាក់ទំនងរវាងបារាំង និងបណ្ដាប្រទេសនិយាយភាសាបារាំងជាមួយវៀតណាម។ តាមរយៈការចូលរួមពីស្ថាប័ន និងអង្គការដែលកំពុងប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ ព្រឹត្តិការណ៍នេះនឹងជម្រុញកិច្ចសន្ទនា និងការចែករំលែកបទពិសោធន៍ រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី។

ពិធីបុណ្យឆ្នាំនេះសកម្មភាពសំខាន់ៗ ដូចជា ការប្រកួតរត់ប្រណាំង Francophone លើកទី៣ ពិព័រណ៍ម្ហូបអាហារ និងការស្វែងយល់ផលិតផលពីប្រទេសបារាំង និងបណ្តាប្រទេសក្នុងសហគមន៍  Francophone កម្មវិធីសម្តែងតន្ត្រីរបស់សិល្បករវៀតណាម និងសហគមន៍ Francophone។ល៕

បកប្រែដោយ Thuy Anh