ពិធីបើកពិព័រណ៍អង្គទូតឆ្នាំនេះ មានការចូលរួមពីព្រះអង្គម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn។ ដោយមានការជួយឧបត្ថម្ភពីស្ថាប័នតំណាងការទូតជាង ៥០ នៅប្រទេសថៃ រួមទាំងស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ ពិព័រណ៍នេះមិនត្រឹមតែជួយពង្រឹងការតភ្ជាប់ និងការផ្លាស់ប្តូរវប្បធម៌ពហុជាតិប៉ុណ្ណោះទេ ថែមទាំងជួយរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីព្យាបាលជំងឺ និងលើកកំពស់សុខុមាលភាពរបស់ជនក្រីក្រនៅប្រទេសថៃ។

leftcenterrightdel
ភ្ញៀវទេសចរមកទស្សនា និងទិញទំនិញនៅស្តង់របស់វៀតណាម (រូបថត៖ vov.vn)

ស្តង់ប្រហែល ៦០ ស្តង់ មកពីប្រទេសជាង ៥០ បានចូលរួមពិព័រណ៍នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Siam Paragon នៅទីក្រុងបាងកក ដោយទាក់ទាញភ្ញៀវទេសចរយ៉ាងហោចណាស់ ៦០,០០០ នាក់ មកទស្សនា និងទិញទំនិញក្នុងអំឡុងពេលព្រឹត្តិការណ៍រយៈពេល ៤ ថ្ងៃ។ ប្រាក់ចំណូលពីការលក់សំបុត្រទៅពិព័រណ៍នឹងត្រូវប្រើក្នុងគោលបំណងសប្បុរសធម៌ផ្សេងៗនៅទូទាំងប្រទេសថៃ៕

បកប្រែដោយ Huyen Trang