តាមរយៈសារនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម មិនគ្រាន់តែអំពាវនាវឲ្យប្រជាពលរដ្ឋទាំងមូលសន្សំសំចៃអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពផលិតកម្មថាមពលប្រកបដោយនិរន្តរភាព បង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ការប្រើប្រាស់ផលិតផល និងឧបករណ៍ដែលមានប្រសិទ្ធភាពថាមពលខ្ពស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ពិធីបំផុស "ប្រជាពលរដ្ឋទាំងមូលសន្សំសំចៃថាមពលជ្រោមជ្រែងនឹងទិវាម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២៥" និងការរត់ប្រណាំងជ្រោមជ្រែង "ប្រជាពលរដ្ឋទាំងមូលសន្សំសំចៃថាមពលដើម្បីជ្រោមជ្រែងនឹងទិវាម៉ោងភពផែនដីឆ្នាំ២០២៥" នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៨ ខែមីនានៅសួនច្បារ Thong Nhat។ តាមទម្រង់អនឡាញ ការរត់ប្រណាំងដែលត្រូវបានរៀបចំតាមរយៈកម្មវិធី 84RACE នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៣១ ខែមីនា នៅទូទាំងប្រទេស៕

បកប្រែដោយ Thuy Anh