ប៉ន្តែ ក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍កន្លងទៅ ជាពិសេសក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ការនាំចេញផ្លែឈើបានកើនឡើងជាបន្តបន្ទាប់ជាពីរខ្ទង់ជារៀងរាល់ឆ្នាំ ដោយនាំផលិតផលនេះចូលទៅក្នុង "ក្លឹបនាំចេញរាប់ពាន់លានដុល្លារ" នៃវិស័យកសិកម្មរបស់ប្រទេសវៀតណាម។
ក្នុងឆ្នាំ ២០២៤ ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមនឹងកើនឡើងដល់កម្រិតខ្ពស់រហូតដល់ទៅ ៧.១២ ពាន់លានដុល្លារ។ សំណួរសួរថា តើផ្លែឈើវៀតណាមត្រូវធ្វើអ្វីខ្លះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច?
យោងតាមលោក Tran Anh Hung នាយកមជ្ឈមណ្ឌលរៀបចំផែនការលេខ២ វិទ្យាស្ថានរៀបចំផែនការ និងរចនាកសិកម្ម (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ)៖ ផ្ទៃដីដាំផ្លែឈើទូទាំងប្រទេសមានចំនួន ១,២៦៩ លានហិកតា ទិន្នផលសម្រេចបានជិត ១,៤ លានតោន។ តំបន់ដីសណ្តទន្លេមេគង្គ គឺជាតំបន់ដែលមានផ្ទៃដីធំជាងគេក្នុងប្រទេស ស្មើនឹង ៣១,៨% បន្ទាប់មកគឺខេត្តនានានៅតាមតំបន់ខ្ពង់រាប និងតំបន់ភ្នំ នៃភាគខាងជើងវៀតណាម ដែលមានផ្ទៃដីប្រហែល ២៧១,៩ ពាន់ហិកតា ស្មើនឹង ២១,៤% នៃផ្ទៃដីដើមឈើហូបផ្លែទូទាំងប្រទេស។
ប្រភេទនៃដើមឈើហូបផ្លែនៅប្រទេសវៀតណាមមានភាពសម្បូរបែប។ ក្នុងនោះចេកមានផ្ទៃដីធំជាងគេ (១២,៧២% នៃផ្ទៃដីសរុប) បន្ទាប់មកគឺទុរេន (១១,៨%) និងដើមក្រូចឆ្មារជិត ១៥%។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការបើកទីផ្សារអន្តរជាតិសម្រាប់ផលិតផលកសិកម្ម និងផ្លែឈើស្រស់របស់វៀតណាមបានកត់សម្គាល់ជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សារនាំចេញ។ ជាពិសេស ការនាំចេញផ្លែឈើទៅកាន់ទីផ្សារចិន និងប្រទេសផ្សេងទៀតបានបើកឱកាស និងផលប្រយោជន៍ជាច្រើនសម្រាប់វិស័យកសិកម្មរបស់វៀតណាម។
មកដល់ពេលនេះ វៀតណាមបានចរចា និងបើកទីផ្សារកសិផលចំនួន ១៩ ប្រភេទ ដែលមានប្រភពពីរុក្ខជាតិ និងផ្លែឈើស្រស់ ដើម្បីនាំចេញជាផ្លូវការទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា៖ ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន សហភាពអឺរ៉ុប និងអូស្ត្រាលី រួមមាន៖ ផ្លែស្រកានាគ ខ្នុរ ឪឡឹក ផ្លែមៀន ចេក ស្វាយ សាវម៉ាវ មង្ឃុត ដូង ទុរេន ក្រូចឆ្មា
    |
 |
ប្រមូលផលក្រូចនៅស្រុក Cao Phong ខេត្ត Hoa Binh |
ការខ្វះខាតបច្ចុប្បន្នសម្រាប់ផ្លែឈើវៀតណាមគឺថា ផ្លែឈើ និងបន្លែដែលនាំចេញភាគីច្រើនគឺស្រស់ មិនទាន់កែច្នៃ ហើយការខាតបង់ក្រោយការប្រមូលផលមានរហូតដល់ជាង ២០%
យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Pham Anh Tuan នាយកវិទ្យាស្ថានអគ្គិសនីកសិកម្ម និងបច្ចេកវិជ្ជាក្រោយការប្រមូលផល (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) បច្ចុប្បន្ននេះ វៀតណាមមានរោងចក្រកែច្នៃប្រហែល ១៥០ ដែលមានខ្សែសង្វាក់បច្ចេកវិជ្ជាទំនើប និងមានប្រហែល ៧៥០០ កន្លែងកែច្នៃ និងរក្សាទុកផ្លែឈើ និងបន្លែ។ ទោះជាយ៉ាងណាក៏ដោយ ការកែច្នៃអាចសម្រេចបានតែ ១០-១៧% នៃទិន្នផលបន្លែ និងផ្លែឈើក្នុងមួយឆ្នាំ។
ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានផ្ទៃដីដាំផ្លែឈើច្រើននៅតំបន់ភាគខាងជើង ខេត្ត Hoa Binh មានដើមឈើហូបផ្លែជិត ១៦០០០ ហិកតា។ លោក Dinh Cong Su អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hoa Binh បានទទួលស្គាល់ថា ការអភិវឌ្ឍន៍ដើមឈើហូបផ្លែនៅតែមានកត្តាសក្តានុពលមិនស្ថិតស្ថេរក្នុងការអនុវត្តផែនការ ឬក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ស្តង់ដារបច្ចេកទេស។ ជាពិសេស គោលដៅ នៃការបង្កើនតម្លៃបន្ថែមគឺនៅតែមិនទាន់ច្បាស់នៅឡើយ ពីព្រោះផលិតផលនៅតែត្រូវបានប្រើប្រាស់ភាគច្រើនក្នុងទម្រង់ស្រស់ និងឆៅ ដែលបញ្ហាធំបំផុតនៅទីនេះគឺការរក្សា និងកែច្នៃផលិតផល។
ដោយសារការនាំចេញផលិតផលភាគច្រើនគឺស្រស់ និងឆៅនោះ ធ្វើឲ្យផ្លែឈើរបស់យើងមិនបង្កើនតម្លៃ និងប្រសិទ្ធភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងវាក៏បង្កើតសម្ពាធតាមរដូវមកលើកសិករផងដែរ។ ក្នុងអំឡុងពេលប្រមូលផលតម្លៃធ្លាក់ចុះយ៉ាងខ្លាំង។ លើសពីនេះ ផ្លែឈើស្រស់ និងឆៅ នឹងត្រូវពិនិត្យយ៉ាងតឹងរ៉ឹងពីប្រទេសនាំចូល។
លោកសាស្ត្រាចារ្យ Nguyen Thanh Tung សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានចែករំលែកថា៖ វៀតណាមនាំចេញផ្លែឈើ និងបន្លែទៅកាន់ប្រទេស និងតំបន់ដែនដីជាង ៤០ ជុំវិញពិភពលោក។ ទីផ្សារសំខាន់ៗរួមមាន ចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន... តម្រូវការទីផ្សារអន្តរជាតិមានច្រើនណាស់ ទាំងបរិមាណ និងភាពសម្បូរបែបនៃបន្លែ និងផ្លែឈើដែលមានដើមកំណើតពីប្រទេសវៀតណាម ឧទាហរណ៍៖ ចិននាំចូលទុរេន ផ្លែស្រកានាគ ចេក ខ្នុរ ស្វាយ មៀន ដូង...
យោងតាមលោកបណ្ឌិត Nguyen Thanh Tung៖ វៀតណាមមានគុណសម្បត្តិដែលមានតំបន់អេកូឡូស៊ីចំនួន ៧ ដូច្នេះវាងាយស្រួលណាស់សម្រាប់ការអភិវឌ្ឍ និងដាំបន្លែផ្លែឈើ។ សក្ដានុពលដើម្បីវៀតណាមនាំចេញបន្លែ និងផ្លែឈើទៅកាន់ប្រទេសផ្សេងទៀតនៅតែមានចំនួនច្រើននៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសដែលនាំចូលបន្លែ និងផ្លែឈើមានតម្រូវការខ្ពស់សម្រាប់គុណភាព និងសុវត្ថិភាពចំណីអាហារ។
ដូច្នេះ ដើម្បីបន្តដណ្តើមយក និងពង្រីកទីផ្សារនាំចេញ និងប្រើប្រាស់ បន្លែ និងផ្លែឈើវៀតណាមត្រូវបំពេញតាមស្តង់ដារអន្តរជាតិដោយមានវិញ្ញាបនប័ត្រ៖ GlobalGAP (ការអនុវត្តកសិកម្មល្អជាសកល), HACCP (ប្រព័ន្ធកំណត់ វាយតម្លៃ និងគ្រប់គ្រងគ្រោះថ្នាក់ចំពោះសុវត្ថិភាពចំណីអាហារ), SGS (សេវាត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ការធ្វើតេស្ត និងវិញ្ញាបនបត្រនៃគុណភាពផលិតផលសម្រេចស្តង់ដារសុខភាព និងសុវត្ថិភាពពិភពលោក)។
    |
 |
ប្រមូលផលផ្លែសាវម៉ាវ ស្រុក Bau Bang ខេត្ត Binh Duong |
ដូច្នេះ ដើម្បីដណ្តើមបានកម្ពស់ថ្មី ពង្រីកទីផ្សារនាំចេញ បង្កើនតម្លៃ និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសម្រេចបានគោលដៅចំណូល ១០ ពាន់លាន USD នាពេលខាងមុខ ផ្លែឈើវៀតណាមចាំបាច់ត្រូវជំរុញការវិនិយោគលើការកែច្នៃជំនួសឱ្យការនាំចេញឆៅដូចបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ការបន្តបំពេញតម្រូវការ និងតម្រូវការស្របច្បាប់ពីទីផ្សារអន្តរជាតិ តាមរយៈវិញ្ញាបនបត្រ៖ GlobalGAP, HACCP, SGS...; បទប្បញ្ញត្តិស្តីពីចត្តាឡីស័ករុក្ខជាតិ លេខកូដតំបន់ដំ លេខកូដកន្លែងវេចខ្ចប់ និងកែច្នៃ បំពេញតម្រូវការរាវរកប្រភពដើមផលិតផល។
នេះមិនត្រឹមតែជួយលើកកំពស់កេរ្តិ៍ឈ្មោះ និងឱកាសក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតបរិយាកាសធុរកិច្ចប្រកបដោយនិរន្តរភាពក្នុងវិស័យនាំចេញផ្លែឈើរបស់វៀតណាមទៀតផង៕
បកប្រែដោយ Duy Hoan