លោកអនុរដ្ឋមន្ត្រី Hoang Minh Son ក៏សង្ឃឹមផងដែរថា នៅលើវេទិកាទាំងនេះ អាចបង្កើតសហគមន៍នានា ដើម្បីឱ្យគ្រូបង្រៀន និងសិស្សានុសិស្សអាចទាក់ទងជាមួយគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ តាមរយៈនោះប្រព័ន្ធនឹងកត់ត្រាមតិដើម្បីកែលម្អ និងពង្រឹងកម្មវិធីវេទិកា។

leftcenterrightdel
រូបភាពនៃជំនួបធ្វើការតាមប្រព័ន្ធវីដេអូ (រូបថត៖ ក្រសួងអប់រំ និងបណ្តុះបណ្តាល)

លោក Marc Woo អគ្គនាយកក្រុមហ៊ុន Google វៀតណាម បានឲ្យដឹងថា Google ត្រៀមខ្លួនជាស្រេចផ្តល់ឱ្យសិស្សានុសិស្ស និងគ្រូបង្រៀនទាំងអស់នៅក្នុងប្រទេសវៀតណាមនូវការចូលប្រើប្រាស់ដោយឥតគិតថ្លៃនូវកញ្ចប់ដំណោះស្រាយ Google Works, Google Space និង Google Classroom។ Google សង្ឃឹមថាក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាមនឹងគាំទ្របន្ទាប់ពីការសាកល្បងទម្រង់ និងដំណោះស្រាយមួយចំនួន ដោយបង្កើតវាទៅជាវេទិកា និងប្រព័ន្ធនៅទូទាំងប្រទេស។

នៅក្នុងជំនួបធ្វើការ តំណាងភាគីទាំងពីរបានពិភាក្សាអំពីខ្លឹមសារនៃការកសាងវេទិកា ការដាក់ពង្រាយប្រព័ន្ធ ទំនួលខុសត្រូវរបស់ភាគីដែលចូលរួម និងបទពិសោធន៍អនុវត្តនៅក្នុងប្រទេសនានានៅលើពិភពលោក៕

បកប្រែដោយ Huyen Trang