ពានរង្វាន់ Traverler’s Choice Awards Best of the Best Destinations ឆ្នាំ២០២៥ ប្រកាសដោយវេទិកាទេសចរណ៍អនឡាញឈានមុខគេរបស់ពិភពលោក Tripadvisor បានផ្ដល់កិត្តិយសដល់ទីក្រុងហាណូយក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ របស់ពិភពលោក។

leftcenterrightdel
រូបថតឧទាហរណ៍

តាមនោះ ទីក្រុងហាណូយត្រូវបានផ្តល់កិត្តិយសក្នុងប្រភេទ៖ គោលដៅវប្បធម៌ឈានមុខគេនៅលើពិភពលោកទាំង ២៥ (ចំណាត់ថ្នាក់ទី២) គោលដៅឈានមុខគេនៅលើពិភពលោកទាំង ២៥ (ចំណាត់ថ្នាក់ទី៧) និងប្រភេទពិសេស គោលដៅពេញនិយមបំផុតទាំង ២៥ គ្រប់សម័យ ដើម្បីអបអរសាទរខួបលើកទី ២៥ នៃការបង្កើត Tripadvisor (ចំណាត់ថ្នាក់ទី ១៤)។

ទីក្រុងហាណូយត្រូវបានចាត់ទុកជារដ្ឋធានីពិសេសមួយ អាស្រ័យដោយការរក្សាបាននូវបណ្តាលក្ខណៈដ៏បរមបុរាណបំផុត និងការអភិរក្សតំបន់វិថីបុរាណជាមួយនឹងកេរ្តិ៍ដំណែល និងសំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រ ទន្ទឹមនឹងនោះក៏ស្វាគមន៍ការអភិវឌ្ឍដោយឥតឈប់ឈរនៃទីក្រុងដ៏ស្វាហាប់ និងទំនើប។

អ្នកជំនាញមកពី Tripadvisor បានបញ្ជាក់ថា៖ "តាមរយៈការឡើងចុះជាច្រើន ដោយមានឈ្មោះផ្សេងៗគ្នា រដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់វៀតណាម មិនដែលភ្លេចប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្លួន។ ទីកន្លែងដូចជា វិមានតម្កល់សពលោកប្រធានហូជីមិញ ឬពន្ធនាគារ Hoa Lo គឺជាភស្តុតាងច្បាស់លាស់នៃប្រការនេះ"៕

បកប្រែដោយ Huyen Trang