ថ្លែងក្នុងជំនួបជាមួយអ្នកកាសែត លោក Nguyen Ngoc Anh Tu អគ្គនាយករងក្រុមហ៊ុន Thaco Agri ប្រចាំតំបន់ពហុកសិកម្មស្នួលខេត្តក្រចេះ បានឲ្យដឹងថា ក្នុងដំណាក់កាល ២០២០ - ២០២៣ ក្រុមហ៊ុន THACO AGRI បានអនុវត្តគម្រោងផលិតកម្មកសិកម្មទ្រង់ទ្រាយធំចំនួនពីរនៅខេត្តក្រចេះ និងខេត្តរតនគិរី លើផ្ទៃដីវិនិយោគសរុបចំនួន ៣៥,៣៩០ ហិចតា ដោយមានដើមទុនវិនិយោគសរុបចំនួន ១.២៩៥ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ គម្រោងក្នុងស្រុកស្នួល (ខេត្តក្រចេះ) មានផ្ទៃដីសរុប ១០,៧០៨ ហិកតា ដើមទុននិយោគសរុប ៤៩៥ លានដុល្លារ; គម្រោងនៅស្រុកកូនមុំ និងស្រុកលំផាត់ (ខេត្តរតនគិរី) មានផ្ទៃដីសរុប ២៤,៦៨២ ហិកតា ទុនវិនិយោគសរុប ៨០០ លានដុល្លារ។

leftcenterrightdel
គម្រោងរបស់ក្រុមហ៊ុន THACO AGRI នៅស្រុកស្នួល ខេត្តក្រចេះ (រូបថត៖ vnanet.vn)

ក្រុមហ៊ុន THACO AGRI ប៉ាន់ប្រមាណថា តាំងពីឆ្នាំ២០២៨ គម្រោងនឹងនាំមកនូវប្រាក់ចំណូលចំនួន ៨០០ លានដុល្លារក្នុងមួយឆ្នាំពីការនាំចេញ ដោយបង់ពន្ធជូនរដ្ឋនៅពេលដែលគម្រោងនេះដំណើរការប្រកបដោយស្ថិរភាពគឺ ៣៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយបង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់កម្មករកម្ពុជាចំនួន ៤០,០០០ នាក់។

លោក Nguyen Ngoc Anh Tu បានសង្កត់ធ្ងន់ថា ដោយទទួលបានអត្ថប្រយោជន៍នៃផលិតផលសរីរាង្គដែលមានទិន្នផលខ្ពស់ ការផ្គត់ផ្គង់ស្ថិរភាព និងតម្លៃសមស្រប THACO AGRI នៅកម្ពុជានឹងនាំចេញកសិផលទៅកាន់ទីផ្សារដែលមានការប្រើប្រាស់ច្រើននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូចជាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង... និងឆ្ពោះទៅការនាំចេញផលិតផលកែច្នៃទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកភាគខាងជើង។ តាមរយៈនោះ រួមចំណែកយ៉ាងខ្លាំងដល់ការនាំចេញរបស់កម្ពុជា។

ទន្ទឹមនឹងនោះ គម្រោងចំនួនពីររបស់ THACO AGRI ត្រូវបានរំពឹងថានឹងបង្កើតខ្សែសង្វាក់តភ្ជាប់ និងអភិវឌ្ឍផលិតកម្មកសិកម្មជាមួយប្រជាពលរដ្ឋ និងធុរកិច្ចក្នុងខេត្តរតនគិរី និងក្រចេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងមូលដ្ឋាន។

leftcenterrightdel
ក្រុមហ៊ុន THACO AGRI សាងសង់​រោងចក្រ​ផលិត​គោក្របី​ រួម​នឹង​ការ​ដាំ​ដើមឈើ​ហូបផ្លែ (រូបថត៖ vnanet.vn)

តាមរយៈដំណើរទស្សនកិច្ចនេះ សមាជិកនៃក្រុមអ្នកកាសែតកម្ពុជាបានសម្តែងនូវការចាប់អារម្មណ៍ចំពោះទ្រង់ទ្រាយ និងដំណើរការផលិតកម្មទំនើបដែលកំពុងអនុវត្តដោយ THACO AGRI នៅតំបន់ពហុកសិកម្មស្នួលក្នុងខេត្តក្រចេះ។

ចូលរួមក្នុងដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់ VCBA លោកបណ្ឌិត អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា THACO AGRI ជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មដែលមានការគ្រប់គ្រង និងលក្ខខណ្ឌធ្វើការល្អសម្រាប់កម្មករ ស្របតាមច្បាប់របស់កម្ពុជា។ លោក អ៊ុច លាង បានចាត់ទុកថា "នេះគឺជាឱកាសការងារដ៏ល្អសម្រាប់ប្រជាពលរដ្ឋយើងនៅក្នុងខេត្តក្រចេះ និងរតនគិរី ក៏ដូចជាមូលដ្ឋានផ្សេងទៀតទូទាំងប្រទេស។ ប្រជាពលរដ្ឋអាចស្វែងរកការងារនៅទីនេះ រស់នៅជាមួយគ្រួសារ ប្តីប្រពន្ធ និងកូនៗ ហើយមានការងារល្អ ដោយមិនចាំបាច់ទៅក្រៅប្រទេសដើម្បីស្វែងរកការងារ ដែលប្រឈមនឹងហានិភ័យជាច្រើន"៕

បកប្រែដោយ Thuy Anh