បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមក្នុងក្រសែភ្នែកនិស្សិតកម្ពុជា
កប.អនឡាញ - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមសម្រាប់ប្រជាជនវៀតណាមគ្រប់រូប គឺជាពេលវេលាដ៏វិសេសវិសាលមួយដែលបានជួបជុំគ្នាដ៏រីករាយដើម្បីអបអរសាទរស្វាគមន៍ឆ្នាំថ្មី ជាមួយនឹងការជូនពរគ្នាឲ្យជួបប្រទះតែសំណាងល្អ សេចក្តីសុខ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនត្រឹមតែមានអត្ថន័យសំខាន់ៗសម្រាប់ប្រជាជនវៀតណាមទាំងមូលប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាននៅក្នុងបេះដូងរបស់ជនបរទេសជាច្រើនទៀតផង។