ជូនអំណោយដល់អាណិកជនវៀតណាមនៅប្រទេសកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី ២១ ខែមករា ដោយទទួលសិទ្ធិពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc លោកវរសេនីយ៍ឯក Nguyen Phuong Dang នាយករងនគរបាលខេត្ត ជាប្រធានក្រុមបេសកកម្មបានអញ្ជើញទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាដែលមានស្ថានភាពលំបាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៥។
ក្នុងឱកាសនេះ ក្រុមបេសកកម្មបានប្រគល់អំណោយដែលមានតម្លៃសរុបចំនួន ៥៦០ លានដុង ដល់អាណិកជនវៀតណាមចំនួន ១,១២០ នាក់នៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី (ព្រះរាជាណាចក្រកម្ពុជា) ដែលជាប់ព្រំដែនខេត្ត Binh Phuoc។ ទន្ទឹមនឹងនោះ ក្រុមបេសកកម្មបានប្រគល់ថវិកាឧបត្ថម្ភចំនួន ១១០ លានដុង ដល់សមាគមខ្មែរ-វៀតណាមនៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
|
|
លោកវរសេនីយ៍ឯក Nguyen Phuong Dang ប្រគល់អំណោយ និងថវិកាឧបត្ថម្ភដល់សមាគមខ្មែរ-វៀតណាម ខេត្តក្រចេះ (រូបថត៖ baobinhphuoc.com.vn) |
លោកវរសេនីយ៍ឯក Nguyen Phuong Dang បានឲ្យដឹងថា ការយកចិត្តទុកដាក់របស់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បានក្លាយជាប្រពៃណីដែលអនុវត្តជារៀងរាល់ឆ្នាំដោយគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc។ តាមនោះ ជួយប្រជាជនដើមកំណើតវៀតណាមមានភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
តាងនាមគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនខេត្ត លោកវរសេនីយ៍ឯក Nguyen Phuong Dang បានស្នើឲ្យអាណិកជនវៀតណាម និងសមាគមខ្មែរ-វៀតណាម ត្រូវសាមគ្គី ជួយគ្នាទៅវិញទៅមក ក្នុងការធ្វើការ រស់នៅ និងគោរពគោលនយោបាយ និងច្បាប់របស់កម្ពុជា។ សមាគមខ្មែរ-វៀតណាមតាមខេត្តទាំងបីបានលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការពង្រីកសាមគ្គីភាព។ ទន្ទឹមនឹងនោះ ក្លាយជាស្ពានតភ្ជាប់រវាងអាណិកជនវៀតណាម ជាមួយរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ និងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរតាមព្រំដែន៕
បកប្រែដោយ Thuy Anh