ការប្រឡងឆ្នាំនេះមានការចូលរួមពីសិស្សវិទ្យាល័យជិត ១៧០០ នាក់មកពីប្រទេស ដែនដីជាង៦០ និងរដ្ឋចំនួន ៤៨ របស់សហរដ្ឋអាមេរិក ជាមួយនឹងគម្រោងជាង ១០០០ នៅក្នុងវិស័យចំនួន២២។ ក្រុមវៀតណាមបានចូលរួមការប្រឡងជាមួយគម្រោងចំនួន ៩ ក្នុងវិស័យចំនួន ៦។

leftcenterrightdel
សិស្សវៀតណាមចូលរួមការប្រឡងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ២០២៥

លទ្ធផលនៅឆ្នាំនេះគឺជាលទ្ធផលខ្ពស់បំផុតដែលក្រុមសិស្សវៀតណាមទទួលបាននៅក្នុង Regeneron ISEF ចាប់តាំងពីចូលរួមនៅឆ្នាំ២០១៣ ដែលរួមចំណែកលើកកំពស់តួនាទីនៃផ្នែកអប់រំរបស់វៀតណាមនៅលើឆាកអន្តរជាតិ ព្រមទាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយស្តីពីបង្កើតរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ៕

បកប្រែដោយ Thuy Anh