លោក Tran Luu Quang បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជាក់ស្តែងនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន។ លោកបានស្នើឱ្យសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម និងលោក Takebe បន្តរួមចំណែកជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោក Tran Luu Quang លេខាមជ្ឈិមបក្ស ប្រធានគណៈរគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិមបក្ស បានជួបជាមួយ លោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម

លោកវាយតំលៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាននាពេលថ្មីៗនេះរបស់សាកលវិទ្យាល័យវៀតណាម-ជប៉ុន ក៏ដូចជាចក្ខុវិស័យ និងការតម្រង់ទិសរបស់សាលាស្តីពីការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង ការបំពេញតម្រូវការធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រទេសជប៉ុន និងវៀតណាម ជាពិសេសក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ ...

លោក Takebe Tsutomu បានថ្លែងអំណរគុណចំពោះការដឹកនាំយ៉ាងខ្លាំងក្លារបស់ថ្នាក់ដឹកនាំវៀតណាមចំពោះក្នុងការជម្រុញនីតិវិធីទាក់ទងនឹងគម្រោងសាកលវិទ្យាល័យវៀតណាម-ជប៉ុន។ ដោយវាយតម្លៃថា វៀតណាមមានធនធានមនុស្សដ៏ល្អ លោក Takebe បានសង្កត់ធ្ងន់ថា សាកលវិទ្យាល័យវៀតណាម-ជប៉ុន មានគោលបំណងក្លាយជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ទាំងវៀតណាម និងជប៉ុន និងឈានដល់កម្រិតតំបន់ និងពិភពលោក និងគាំទ្រការផ្តល់ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដល់ជប៉ុន ដើម្បីទទួលបានបទពិសោធន៍ ហើយត្រឡប់មកវៀតណាមដើម្បីធ្វើការ និងរួមចំណែកអភិវឌ្ឍប្រទេសវៀតណាម ព្រមទាំងតភ្ជាប់ និងទាក់ទាញសហគ្រាសធុនតូច និងមធ្យមមកបណ្តាក់ទុននៅវៀតណាម។

បកប្រែដោយ​ Thanh Cong