leftcenterrightdel
ប្រតិភូទាំងឡាយអុជធូបនៅកេរិ៍្តដំណែលរបស់អង្គភាពលេខ ១២៥ (រូបថត៖ baodongnai.com.vn)

ក្នុងកម្មវិធីនេះ ប្រតិភូជិត ៥០០ នាក់រួមទាំងអតីតយុទ្ធជននៅខេត្ត Dong Nai និងទីក្រុងហូជីមិញដែលបានបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា កម្មាភិបាល និងយុទ្ធជននៃកងពលធំលេខ៣០២ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ បានអុជធូបនៅកេរិ៍្តដំណែលរបស់អង្គភាពលេខ១២៥។ កេរិ៍្តដំណែលរបស់អង្គភាពលេខ ១២៥ ជាកន្លែងបង្កើតអង្គភាពលេខ ១២៥ ដែលអង្គភាពដើមនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (បច្ចុប្បន្នជាកងយោធពលខេមរភូមិន្ទ)។

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយក៏បានឮអតីតយុទ្ធជនវៀតណាមរៀបរាប់ពីរយៈពេលជួយប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងការចែករំលែកអារម្មណ៍នៃនិស្សិតកម្ពុជាចំពោះទឹកដី និងមនុស្សវៀតណាម...៕

បកប្រែដោយ Thuy Anh