leftcenterrightdel
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ថ្លែងបាឋកថាក្នុងក្នុងសិក្ខាសាលា (រូបថត៖ kampucheathmey.com)

សម្ដេចតេជោ ហ៊ុន សែន បានរំឮកពីអារម្មណ៍ប្រវត្តិសាស្ត្រពិសេសពេលលោកមកវៀតណាមនៅឆ្នាំ ១៩៧៧ ដោយស្នើជំនួយពីវៀតណាមក្នុងការរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «យើងត្រូវតែមានយុត្តិធម៌ចំពោះវៀតណាម ព្រោះថា បើគ្មានវៀតណាមនៅពេលនោះ ពិតជាគ្មានប្រទេសណាមួយមកអើពើនឹងកម្ពុជា នៅក្នុងការផ្តួលរំលំរបបប្រឡាក់ឈាម ប៉ុល ពត បានឡើយ»។ សម្ដេចតេជោស្ថាបនិកសន្តិភាព បន្ថែមយ៉ាងដូច្នេះ ហើយសម្ដេចបន្តថា ព្រោះបញ្ហាបានកើតឡើង បើគ្មានរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកម្ពុជានោះទេ តើមានការចាំបាច់សុំកងទ័ពវៀតណាមមកជួយធ្វើអ្វី។ ក្នុងន័យនេះ សម្ដេចតេជោ បានអំពាវនាវឱ្យមានការការពារឱ្យបានដាច់ខាតនូវតថភាពប្រវត្តិសាស្ត្រ ជាពិសេសកុំឱ្យកើតឡើងសាជាថ្មីនៃឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនេះ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការយល់ដឹងប្រវត្តិសាស្ត្រក្នុងការទប់ស្កាត់ជម្លោះនៅពេលអនាគត៕

បកប្រែដោយ Thuy Anh