វៀតណាមកំពុងម្ចាស់ការជំរុញទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយតុល្យភាពជាមួយសហរដ្ឋអាមេរិក
កប.អនឡាញ - ក្នុងសន្និសីទកាសែតជាប្រចាំ នារសៀលថ្ងៃទី ១៥ ខែឧសភា នៅទីក្រុងហាណូយ ដោយឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងការចរចាពាណិជ្ជកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិកនាពេលនេះ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ “វៀតណាមបាន និងកំពុងម្ចាស់ការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាពជាមួយសហរដ្ឋអាមេរិក ក្នុងស្មារតីនៃប្រសិទ្ធភាព ស្មោះត្រង់ សមភាព និងការគោរពគ្នាទៅវិញទៅមក និងនាំមកនូវលទ្ធផល ផលប្រយោជន៍សម្រាប់ភាគីទាំងពីរ”។