អញ្ជើញមកទស្សនាការដ្ឋានសំណង់សំខាន់ៗ ដូចជាផ្លូវល្បឿនលឿនតភ្ជាប់ពី Hoa Lien ទៅកាន់ Tuy Loan (ទីក្រុង Da Nang) យើងខ្ញុំបានឃើញបរិយាកាសបំពេញការងារយ៉ាងឧស្សា ទោះបីជាកម្ដៅព្រះអាទិត្យឡើងខ្លាំងនៅប៉ុន្មានថ្ងៃខែឧសភាក៏ដោយ  ប៉ុន្តែកម្មាភិបាល វិស្វករ និងកម្មកររាប់រយនាក់របស់ក្រុមហ៊ុនភាគហ៊ុន Truong Son ៥៣២ នៅតែខិតខំប្រឹងប្រែង​សាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ១១.៥ គីឡូម៉ែត្រ…

ដោយសំដែងការពេញចិត្តចំពោះវឌ្ឍនភាពការងារនៃគម្រោង លោកវរសេនីយ៍ឯកបម្រុង Vu Duc Dung នាយកក្រុមហ៊ុនភាគហ៊ុន Truong Son ៥៣២ បានរៀបរាប់ជាមួយយើងខ្ញុំថា៖ "ដើម្បីបង្កើតស្នាដៃក្នុងឱកាសអបអរសាទរខួបទិវាកំណើតរបស់លោកប្រធានហូជីមិញ និងរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីអង្គភាពនោះ ក្រុមហ៊ុនបានរៀបចំការប្រឡងប្រណាំង ក្រោមប្រធានបទ “រយៈពេល ៣០ ថ្ងៃ ទាំងយប់ទាំងថ្ងៃ ខិតខំពន្លឿន និងប្ដេជ្ញាឈ្នះ។ ការប្រឡងប្រណាំងនេះ បានបង្កកម្លាំងចលករសម្រាប់ជំរុញការផលិតរបស់អង្គភាព"។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ផ្លូវល្បឿនលឿន Hoa Lien-Tuy Loan ដែលសាងសង់ដោយក្រុមហ៊ុនភាគហ៊ុន Truong Son ៣៥២

ជួបសំណេះសំណាលជាមួយលោកវរសេនីយ៍ត្រី Nguyen Ba Hoan ប្រធានការិយាល័យនយោបាយ-អង្គការរបស់ក្រុមហ៊ុន និងតាមរយៈការស្វែងយល់ យើងខ្ញុំបានដឹងថា ក្រុមហ៊ុនភាគហ៊ុន Truong Son ៥៣២ (ដែលកាលពីមុនជាអង្គភាពលេខ ៣២ នៃយោធភូមិភាគទី ៤) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៦៥ នៅឃុំ Phuc Thanh ស្រុក Yen Thanh ខេត្ត Nghe An។

ក្នុងដំណើរការប្រយុទ្ធ កសាង និងរីកចម្រើន អង្គភាពសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើនក្នុងការសាងសង់ខ្សែផ្លូវសម្រាប់ជំនួយយុទ្ធសាស្ត្រ ដែលបានប្រសិទ្ធនាមលោកប្រធានហូជីមិញ ដែលឆ្លងកាត់ជួរភ្នំ Truong Son។ លើកកម្ពស់ប្រពៃណីវីរភាពរបស់កងទ័ព Truong Son ក្នុងសម័យតស៊ូប្រយុទ្ធប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក កម្មាភិបាល យុទ្ធជន កម្មករ និងនិយោជិតគ្រប់ជំនាន់នៃក្រុមហ៊ុន Truong Son ៥៣២ តែងតែម្ចាស់ការក្នុងការជំនះពុះពារលើការលំបាក រក្សាសាមគ្គីភាព និងច្នៃប្រឌិតក្នុងផលិតកម្ម និងការធ្វើអាជីវកម្ម។  

យោងតាមលោកវរសេនីយ៍ទោ Tran Duc Tu ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុន Truong Son ៥៣២ បានឲ្យដឹងថា ភារកិច្ចរបស់អង្គភាព គឺសាងសង់សំណង់គមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ វារីអគ្គិសនី ឧស្សាហកម្មស៊ីវិល អាកាសយានដ្ឋានកំពង់ផែ ... និងបំពេញភារកិច្ចយោធា និងការពារជាតិ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យលើគោលការណ៍ និងវិធានការត្រឹមត្រូវក្នុងការដឹកនាំ និងទិសដៅផលិតកម្ម និងធ្វើអាជីវកម្ម ដូច្នេះក្រុមហ៊ុនតែងតែសម្រេចបានលើសពីគោលដៅដែលបានកំណត់ អភិវឌ្ឍប្រកបដោយស្ថិរភាពជាមួយនឹងល្បឿនកំណើនប្រចាំឆ្នាំជាមធ្យម ១៥% ហើយការផលិត និងការធ្វើអាជីវកម្មមានប្រសិទ្ធភាព អាស្រ័យហេតុនេះ ជីវភាពរស់នៅរបស់កម្មាភិបាល យុទ្ធជន និងកម្មករត្រូវបានកែលម្អឥតឈប់ឈរ។

leftcenterrightdel
កម្មាភិបាល និងកម្មកររបស់ក្រុមហ៊ុនភាគហ៊ុន Truong Son ៣៥២ សាងសង់ផ្លូវល្បឿនលឿន Hoa Lien-Tuy Loan នៅខែឧសភា ឆ្នាំ ២០២៥

ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ អង្គភាពបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងជាង ៧០ គម្រោង ដែលមានតម្លៃសរុប ១,៨៦២ ពាន់លានដុង ដូចជា៖ ផ្លូវហូជីមិញ,  ផ្លូវល្បាតព្រំដែន, ផ្លូវ Truong Son Dong, ផ្លូវខ្សែក្រវ៉ាត់ខាងលិចទីក្រុង Da Nang, ផ្លូវជាតិលេខ ៧៨ តភ្ជាប់ជាមួយកម្ពុជា... គម្រោងសំណង់ទាំងអស់នេះ បានធានានូវគុណភាព រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងការពារជាតិ និងសន្តិសុខ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងចូលរួមអនុវត្ដគម្រោងធំៗជាច្រើនដូចជា៖ ផ្លូវល្បឿនលឿនភាគខាងជើង-ខាងត្បូង,  ផ្លូវល្បឿន​លឿន Bien Hoa-Vung Tau, ផ្លូវ Truong Son Dong, ផ្លូវក្រវ៉ាត់កខាងលិច ២ នៃទីក្រុង Da Nang... គម្រោងដែលក្រុមហ៊ុនចូលរួមសាងសង់តែងតែធានាបាននូវវឌ្ឍនភាព បច្ចេកទេស គុណភាព និងទទួលបានការវាយតម្លៃខ្ពស់ពីម្ចាស់វិនិយោគ។

អាស្រ័យលើការច្នៃប្រឌិត គោលនយោបាយ និងវិធានការត្រឹមត្រូវក្នុងការដឹកនាំ ទិសដៅផលិតកម្ម និងការធ្វើអាជីវកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនភាគហ៊ុន Truong Son ៥៣២ តែងតែសម្រេចបានលើសពីគោលដៅដែលបានកំណត់។ ក្រុមហ៊ុនមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាព ល្បឿនកំណើនឡើងខ្ពស់បង្គួរ ជីវភាពរស់នៅរបស់ពលករត្រូវបានកែលម្អឥតឈប់ឈរ៕

បកប្រែដោយ Pham Diep