សម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥៖ ភាពចាំបាច់ក្នុងការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការចូលរួមនៅក្នុងកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
កប.អនឡាញ - នារសៀលថ្ងៃទី ១៤ ឧសភា ក្រោមអធិបតីភាពរបស់លោក Tran Thanh Man ប្រធានរដ្ឋសភា សមាជិករដ្ឋសភាបានស្តាប់បទបង្ហាញ និងរបាយការណ៍ស្តីពីការពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
បង្កើតច្រករបៀងផ្លូវច្បាប់រឹងមាំសម្រាប់ការដាក់ពង្រាយកងកម្លាំងដើម្បីចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
តាងនាមឱ្យរដ្ឋាភិបាលបង្ហាញសេចក្តីព្រាងច្បាប់នេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចាត់ទុកថា ការប្រកាសចេញនូវច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិពិតជាមានភាពចាំបាច់ណាស់។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang តាងនាមឱ្យរដ្ឋាភិបាលបង្ហាញសេចក្តីព្រាងច្បាប់ |
គោលបំណងនេះសំដៅធ្វើស្ថាប័នីយកម្មនូវរាល់គោលនយោបាយ និងមាគ៌ារបស់បក្សស្តីពីការចូលរួមរបស់វៀតណាម ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងបន្តធ្វើស្ថាប័នីយកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងរាល់ការប្តេជ្ញាចិត្តអន្តរជាតិដែលវៀតណាមជាសមាជិកក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជា
ច្បាប់នេះចែងអំពីគោលការណ៍ មុខសញ្ញា ទម្រង់ វិស័យ ការកសាងនិងពង្រាយកម្លាំង ការធានាធនធាន របប និងគោលនយោបាយ កិច្ចសហប្រតិបត្តិការអន្តរជាតិលើការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការទទួលខុសត្រូវរបស់រាល់ទីភ្នាក់ងារ ស្ថាប័ន និងអង្គការក្នុងការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ការស្នើសុំរដ្ឋសភាពិនិត្យនិងអនុម័តច្បាប់ក្នុងសម័យប្រជុំលើកទី៩នេះមានមូលដ្ឋានត្រឹមត្រូវ
តំណាងទីភ្នាក់ងារពិនិត្យលើសេចក្តីព្រាងច្បាប់នេះ លោក Le Tan Toi ប្រធានគណៈកម្មការការពារប្រទេស សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា មានប្រសាសន៍ថា គណៈកម្ម ការបានឯកភាពលើភាពចាំបាច់នៃការប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមហេតុផលមានចែងនៅក្នុងការបទបង្ហាញរបស់រដ្ឋាភិបាល។
    |
 |
លោក Le Tan Toi ប្រធានគណៈកម្មការការពារប្រទេស សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា តំណាងទីភ្នាក់ងារពិនិត្យលើសេចក្តីព្រាងច្បាប់នេះ |
ការប្រកាសឱ្យប្រើច្បាប់នេះមានគោលបំណងធ្វើឱ្យមានសុក្រឹតភាពច្បាប់ស្តីពីការចូលរួមរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកដោយផ្ទាល់ដល់បេសកកម្មដ៏ថ្លៃថ្នូរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ នេះគឺជាឱកាសមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយបញ្ហាថ្មីៗទាំងក្នុងវិស័យយោធា ស៊ីវិល សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងទ្រង់ទ្រាយ និងវិសាលភាពធំជាដើម រួមចំណែកលើកកំពស់សមត្ថភាពក្នុងការចាត់តាំង ការបញ្ជាការ ជំនាញ និងប្រសិទ្ធភាពនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រជាជនក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយទីភ្នាក់ងាររៀបចំសេចក្តីព្រាង ស្របតាមបទប្បញ្ញត្តិនៃច្បាប់ បំពេញបានលក្ខខណ្ឌក្នុងការដាក់ជូនរដ្ឋសភា ដើម្បីផ្តល់យោបល់ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥។ សេចក្តីព្រាងច្បាប់នេះ ជាមូលដ្ឋានធ្វើស្ថាប័នីយកម្មនូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងធានានូវភាពស៊ីសង្វាក់គ្នានៅក្នុងប្រព័ន្ធច្បាប់។
គណៈកម្មការការពារប្រទេស សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា បានរកឃើញថា រដ្ឋាភិបាលបានរួសរាន់ស្រូបយកមតិយោបល់ និងធ្វើការកែសម្រួលខ្លឹមសារជាច្រើននៃសេចក្តីព្រាងច្បាប់នេះ។ ហេតុនោះសេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន និងពិតជាមានគុណភាពខ្ពស់។ ដូច្នេះ ការស្នើសុំរដ្ឋសភាធ្វើការពិនិត្យ និងអនុម័តច្បាប់ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥ គឺមានមូលដ្ឋានរឹងមាំ៕
បកប្រែដោយ Minh Trung