ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមត្រឡប់មកដល់ទីក្រុងហាណូយវិញដោយបញ្ចប់ការចូលរួមពិធីព្យុហយាត្រានៅទីលានក្រហមដោយជោគជ័យ
កប.អនឡាញ - នាយប់ថ្ងៃទី ១០ ខែឧសភា ក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមបានមកដល់អាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ ដែលបញ្ចប់ដោយជោគជ័យនូវការចូលរួមពិធីព្យុហយាត្រានៅទីលានក្រហម ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា (៩ ឧសភា ១៩៤៥ / ៩ ឧសភា ឆ្នាំ២០២៥)។