សក្ដានុពល និងលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី (ចិន) និងតំបន់នានារបស់វៀតណាមនៅតែមានច្រើនណាស់
កប.អនឡាញ - វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះយន្តការសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងមូលដ្ឋាននានារបស់វៀតណាម ជាពិសេសជាមួយខេត្តដែលជាប់ព្រំដែន។
នេះជាការអះអាងរបស់លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន ក្នុងជំនួបជាមួយក្រុមការងារនៃតំបន់ស្វយ័ត Zhuang (ខេត្ត Guangxi) ដឹកនាំដោយលោក Liao Pinhu អនុប្រធាននៃតំបន់ស្វយ័ត Zhuang ដែលបានមកជួបសម្តែងការគួរសមនារសៀលថ្ងៃទី៨ ខែឧសភា នៅទីក្រុងប៉េកាំង ប្រទេសចិន។
    |
 |
លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន ទទួលជួបលោក Liao Pinhu អនុប្រធាននៃតំបន់ស្វយ័ត Zhuang ខេត្ត Guangxi (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន) |
លោកឯកអគ្គរដ្ឋទូតបានអះអាងថា កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានាតែងតែជាចំណុចភ្លឺក្នុងទំនាក់ទំនងវៀតណាម-ចិន។ វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះយន្តការសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងមូលដ្ឋាននានារបស់វៀតណាម ជាពិសេសជាមួយខេត្តដែលជាប់ព្រំដែន។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាក់ស្តែងលើការកសាងច្រកទ្វារព្រំដែនឆ្លាតវៃនៅតំបន់ព្រំដែនគោកវៀតណាម-ចិន ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី និងមូលដ្ឋាននានារបស់វៀតណាមឲ្យកាន់តែជាក់ស្តែងថែមទៀត អនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang