សេចក្តីព្រាងសេចក្តីសម្រេចចិត្ដនេះមាន ៧ ជំពូក និង ១៧ មាត្រា ដោយលើកសំណើលើយន្តការនិងគោលនយោបាយពិសេសជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។

leftcenterrightdel
លោក Tran Thanh Man  ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជាអធិបតីក្នុងសម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ថ្លែងក្នុងសម័យប្រជុំនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានលើកច្បាស់ថា ការតាក់តែងសេចក្តីសម្រេច​ចិត្ដមានភាពចាំបាច់ និងបន្ទាន់បំផុត។ ដូច្នេះ ស្ថាប័ននានាត្រូវត្រួតពិនិត្យដើម្បីតាក់តែងសេចក្ដីព្រាងសេចក្ដីសម្រេចចិត្ដ  ដោយផ្តោតលើខ្លឹមសារថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។

ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្តូរគំនិតក្នុងការគ្រប់គ្រង លោក Tran Thanh Man  ប្រធានរដ្ឋសភាវៀតណាម បានលើកឡើងថា ក្នុងការតាក់តែងសេចក្តីព្រាងសេចក្ដីសម្រេចចិត្ដត្រូវផ្លាស់ប្ដូរនូវផ្នត់គំនិត៖ រដ្ឋស្ថាបនា ជំនួសឱ្យការគ្រប់គ្រង។ ការគ្រប់គ្រងត្រូវផ្លាស់ប្តូរពី "ការគ្រប់គ្រង-ត្រួតពិនិត្យ" ទៅជា "ការស្ថាបនា-បំរើ"។ រដ្ឋយកចិត្ដទុកដាក់ដល់ទីផ្សារ ប៉ុន្តែក៏មិនជ្រៀតជ្រែកជ្រៅក្នុងប្រតិបត្តិការរបស់អង្គភាព​អាជីវកម្មទេ។ ព្រមទាំងការធានា​ផ្នែកច្បាប់ និងការគាំទ្រសម្រាប់ការធ្វើបរិវត្ដកម្មឌីជីថល នវានុវត្ដន៍តែងតែមានរដ្ឋរួមដំណើរជាមួយវិស័យឯកជនក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍ដែរ។

ក្រៅពីនេះ ការធានាធនធានហិរញ្ញវត្ថុដើម្បីអនុវត្ដសេចក្ដីសម្រេចចិត្ដមានសារៈសំខាន់ណាស់ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋសភាបានស្នើត្រួតពិនិត្យលើសមាសភាព  និងលក្ខខណ្ឌសម្រាប់ការទទួលរបបឧបត្ថម្ភគោលនយោបាយ ធានាឲ្យបាននូវ ប្រសិទ្ធភាពនៃគោលនយោបាយក្នុងស្ថានភាពជាក់ស្ដែង...

បកប្រែដោយ Pham Diep