លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម៖ ខេត្ត Thai Binh គប្បីស្វែងរកគំនាស់អភិវឌ្ឍន៍ដើម្បីពន្លឿនល្បឿនសេដ្ឋកិច្ច ក្នុងដំណាក់កាលខាងមុខ
កប.អនឡាញ - នាព្រឹកថ្ងៃទី១២ ខែឧសភា នៅខេត្ត Thai Binhភាគខាងជើងវៀតណាម ដោយមានប្រសាសន៍នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា ខេត្តត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីតភ្ជាប់សេដ្ឋកិច្ចរបស់ខេត្ត Thai Binh ជាមួយខេត្ត និងទីក្រុងនានាក្នុងតំបន់។