ជាមួយ ១៤.៨៥០ ពិន្ទុ អត្តពលិក Xuan Thien បាននាំមុខកំពូលតារាងនៃការប្រកួតជម្រុះ វ៉ាដាច់កីឡាករពីររូបដែលតាមពីក្រោយគឺអត្តពលិក Rayan Radkov (ប៊ុលហ្គារី) ទទួលបាន ១៤.២០០ ពិន្ទុ និងអត្តពលិក Lee Chih Kai (តៃប៉ិ  ចិន) ទទួលបាន ១៤.១០០ ពិន្ទុ។

leftcenterrightdel
អត្តពលិក Xuan Thien (កណ្ដាល) ទទួលមេដាយមាស

ក្នុងវគ្គផ្តាច់ព្រ័ត្រ អត្តពលិក Xuan Thien ទទួលបាន ១៤.២៦៦ ពិន្ទុ និងឈ្នះមេដាយមាស។ មេដាយប្រាក់បានទៅលើអត្តពលិក Zeinolla Idrissov (កាហ្សាក់ស្ថាន) ដែលទទួលបាន ១៤.២៣៣ ពិន្ទុ  និងមេដាយសំរឹទ្ធបានទៅលើអត្តពលិក Abdullah Azimov (អ៊ូសបេគីស្ថាន) ដែលទទួលបាន ១៣.៨០០ ពិន្ទុ។ នេះជាមេដាយមាសដំបូងបន្ទាប់ពីរយៈពេល ៧ ឆ្នាំរបស់កីឡាកាយសម្ព័ន្ធវៀតណាមក្នុងពានរង្វាន់ពិភពលោក។

ការប្រកួតកីឡាកាយសម្ព័ន្ធពិភពលោកឆ្នាំ២០២៥ កំពុងប្រព្រឹត្តទៅនៅប្រទេសប៊ុលហ្គារី។ ក្រុមវៀតណាមបានចូលរួមក្នុងការប្រកួតនេះដោយមានអត្តពលិក ៥ នាក់រួមមាន អត្តពលិក Trinh Hai Khang អត្តពលិក Dang Ngoc Xuan Thien អត្តពលិក Nguyen Van Khanh Phong អត្តពលិក Dinh Phuong Thanh និងអត្តពលិក Do Nam Anh៕

បកប្រែដោយ Thuy Anh