អញ្ជើញចូលរួមជាមួយលោកអគ្គលេខាបក្ស មានលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស រួមទាំងសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងតំណាងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមួយចំនួន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍ក្នុងជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Nghe An (រូប​ថត៖ vnanet.vn)

មានប្រសាន៍ក្នុងជំនួបធ្វើការនេះ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា Nghe An គឺជាទឹកដីដែលសម្បូរទៅដោយប្រពៃណីស្នេហាជាតិ និងបដិវត្តន៍ ដែលជាកន្លែងកំណើតរបស់វីរបុរស ឧត្តមសេនីយ៍ អ្នកស្នេហាជាតិជាច្រើន ជាគំរូគឺលោកប្រធានហូជីមិញ ដែលជាអគ្គមគ្គទេសដ៏ឆ្នើមរបស់បក្ស និងប្រជាជនវៀតណាម វីរបុរសរំដោះជាតិ រួមទាំងយុទ្ធជនបដិវត្តន៍ដ៏ស្មោះត្រង់ជាច្រើនរូបទៀត។ ប្រពៃណីនេះគឺជាទីបង្អែកខាងស្មារតីដ៏រឹងមាំ ជាធនធានដ៏មានតម្លៃដែលពូនជ្រំភាពក្លាហាន ស្មារតី និងសេចក្តីប្រាថ្នាចង់ស្ទុះឈានទៅមុខរបស់ប្រជាជនខេត្ត Nghe An។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការរបស់លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូមជ្ឈិមបក្ស ជាមួយគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត Nghe An (រូប​ថត៖ vnanet.vn)

ក្នុងបរិបទដែល​ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស លោកអគ្គលេខាបក្សបានស្នើឲ្យ Nghe An ចាំបាច់ត្រូវជ្រើសរើសទិសដៅប្រកបដោយនិរន្តរភាព និងស៊ីជម្រៅ ធានាបាននូវបរិយាកាសស្ថិរភាព សន្តិសុខ សុវត្ថិភាព និងអំណោយផល ដើម្បីអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

* នាព្រឹកថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូមជ្ឈិមបក្ស បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្តាយវៀតណាម Le Thi Sau កើត​ឆ្នាំ ១៩២៣ មានកូន ២ នាក់ ជាយុទ្ធជនពលី រស់នៅឃុំ Ben Thuy ទីក្រុង Vinh ខេត្ត Nghe An។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្តាយវៀតណាម Le Thi Sau (រូប​ថត៖ vnanet.vn)
leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្តាយវៀតណាម Le Thi Sau (រូប​ថត៖ vnanet.vn) 

* នារសៀលថ្ងៃទី ១៥ ឧសភា លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូមជ្ឈិមបក្ស បានអញ្ជើញដាក់កម្រងផ្តា និងអុជធូបនៅទីស្ការៈ Chung Son ជាទីស្ការៈបូជាជីដូនជីតាលោកប្រធានហូជីមិញ និងអញ្ជើញអុជធូបនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស Kim Lien ស្រុក Nam Dan ខេត្ត Nghe An។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ
leftcenterrightdel
លោក To Lam អគ្គលេខាបក្ស  និងគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

* នារសៀលថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូមជ្ឈិម បានទៅទស្សនាវិទ្យាល័យ Kim Lien (ស្រុក Nam Dan) ប្រគល់បន្ទប់រៀន STEM និងអំណោយចំនួន ១០០ ដល់សិស្សពូកែ។

* នាល្ងាចថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ Lang Sen (ភូមិផ្កាឈូក) ឆ្នាំ២០២៥ និងពិធីសម្ពោធរូបសំណាក “លោកប្រធានហូជីមិញត្រឡប់ទៅស្រុកកំណើត” ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញ ដែលរៀបចំដោយខេត្ត Nghe An។ អញ្ជើញចូលរួមក៏មាន លោក Nguyen Sinh Hung អតីតប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូផងដែរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងប្រតិភូ កាត់ខ្សែបូសម្ពោធរូបសំណាក់ "លោកប្រធានហូជីមិញត្រឡប់ទៅស្រុកកំណើត"

បកប្រែដោយ Duy Hoan