មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thanh Loi អគ្គនិពន្ធនាយកកាសែតសេដ្ឋកិច្ច និងទីក្រុងបានអះអាងថា ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសារព័ត៌មានបានក្លាយជានិន្នាការជៀសមិនរួចនៅក្នុងទីភ្នាក់ងារសារព័ត៌មានទាំងអស់។ ដូច្នេះហើយ សារព័ត៌មានចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីនូវបច្ចេកវិទ្យា និងការចាត់តាំងបុគ្គលិក ដើម្បីស្របតាមនិន្នាការ និងឆ្លើយតបនឹងតម្រូវការខ្ពស់នៃភារកិច្ចនយោបាយ។

leftcenterrightdel
អ្នកជំនាញណែនាំអំពីកម្មវិធី AI នៅក្នុងការគ្រប់គ្រងការិយាល័យព័ត៌មានឆ្លាតវៃ

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញ និងតំណាងទីភ្នាក់ងារសារព័ត៌មាន ក៏បានផ្តោតទៅលើបញ្ហាសំខាន់ៗដូចជា៖ ការពង្រឹងទំនាក់ទំនងរវាងមូលដ្ឋានគ្រឹះបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានគុណភាពខ្ពស់ ជាមួយទីភ្នាក់ងារសារព័ត៌មានក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការផ្សព្វផ្សាយព័ត៌មាន ដំណោះស្រាយដើម្បីបង្កើនសន្តិសុខព័ត៌មានក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល...៕

បកប្រែដោយ Thuy Anh