leftcenterrightdel
លោកវរសេនីយ៍ឯក Dao Viet Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak ថ្លែងក្នុងពិធី

ថ្លែងក្នុងពិធី លោកវរសេនីយ៍ឯក Dao Viet Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak បានសង្កត់ធ្ងន់ថា៖ “គម្រោងនេះមានអត្ថន័យនយោបាយ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ នេះជាកន្លែងអប់រំប្រពៃណីប្រវត្តិសាស្ត្រដល់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែន និងប្រជាជនគ្រប់ជនជាតិនៅតំបន់ព្រំដែន។

leftcenterrightdel
ប្រតិភូ​ទាំងឡាយកាត់​ខ្សែបូ​សម្ពោធ​រូបសំណាក “លោកអ៊ំ ហូ ជាមួយយុទ្ធជននៃកងទ័ពការពារព្រំដែន”

រូបសំណាកនេះត្រូវបានឆ្លាក់ចេញពីថ្មធម្មជាតិ ដែលមានទំងន់ប្រហែល ៤.៥ តោន និងកម្ពស់ ៣.៩៨ ម៉ែត្រ។ ថវិកាសាងសង់សរុបជាង ៤០០​លានដុង ដែលឧបត្ថម្ភដោយនគរបាលខេត្ត Dak Lak។ សំណង់នេះបានបង្ហាញពីមនោសញ្ចេតនា និងការគោរពរបស់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនជូនចំពោះលោកប្រធានហូជីមិញជាទីស្រឡាញ់៕

បកប្រែដោយ Pham Diep