អាណិកជនវៀតណាមនៅឯបរទេស គោរពលើកតម្កើងលោកប្រធានហូជីមិញ
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៩០ / ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អាណិកជនវៀតណាមនៅប្រទេសជាច្រើនលើពិភពលោកបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដើម្បីរំលឹក និងគោរពលើកតម្កើងលោកប្រធានហូជីមិញ។
នៅប្រទេសសិង្ហបុរី ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងសហគមន៍អាណិកជនវៀតណាមប្រចាំនៅសិង្ហបុរីបានមកជូនផ្កានៅរូបសំណាកលោកប្រធានហូជីមិញនៅសារមន្ទីរអរិយធម៌អាស៊ី ដោយសម្តែងនូវការដឹងគុណចំពោះការរួមចំណែករបស់លោកប្រធានហូជីមិញចំពោះប្រទេសជាតិ។
    |
 |
ស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងសហគមន៍អាណិកជនវៀតណាមប្រចាំនៅសិង្ហបុរី ជូនផ្កានៅរូបសំណាកលោកប្រធានហូជីមិញនៅសារមន្ទីរអរិយធម៌អាស៊ី (រូបថត៖ vnanet.vn) |
លោក Tran Phuoc Anh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី បានសង្កត់ធ្ងន់ថា នេះជាឱកាសដ៏មានអត្ថន័យសម្រាប់ប្រជាជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសិង្ហបុរី បង្ហាញពីសាមគ្គីភាព និងការតភ្ជាប់ជាមួយដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ រំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿងរបស់ប្រជាជនវៀតណាម និងប្តេជ្ញារួមវិភាគទានដល់ការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរី។
នៅវិមានវប្បធម៌ជាតិឡាវក្នុងរដ្ឋធានីវៀងច័ន្ទ ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅឡាវ សមាគមអាណិកជនវៀតណាមនៅឡាវ និងសមាគមធុរកិច្ចវៀតណាមនៅឡាវ បានរៀបចំការសំដែងសិល្បៈមហាជនសម្រាប់សហគមន៍អាណិកជនវៀតណាមនៅឡាវ ឆ្នាំ២០២៥។ នៅក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅការដេញថ្លៃគំនូរចំនួន ០៩ ដែលធ្វើពីស្លឹកពោធិ៍នៅវត្ត Phat Tich ក្នុងរដ្ឋធានីវៀងចន្ទន៍ ក្នុងគោលបំណងជួយដល់មូលនិធិសុខុមាលភាពសង្គមនៃរដ្ឋសភាឡាវ។
នៅប្រទេសអូស្ត្រាលី ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានប្រារព្ធពិធីអុជធូបគោរពវិញ្ជណក្ខ័ន្ធលោកប្រធានហូជីមិញយ៉ាងឱឡារិកនៅទីសក្ការៈបូជាលោកប្រធានហូជីមិញ ក្នុងបរិវេណស្ថានទូត។ ក្នុងឱកាសនេះ ប្រតិភូបានទស្សនាភាពយន្តឯកសារ “ការទូតហូជីមិញ” ប្រគល់ជូនដោយមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ៕
បកប្រែដោយ Thanh Cong