បន្ទាប់ពីផ្អាករយៈពេល ៥ ឆ្នាំដោយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ខ្សែរថភ្លើងដឹកអ្នកដំណើរអន្តរជាតិវៀតណាម-ចិន នឹងត្រូវបានដាក់ឱ្យដំណើរការឡើងវិញជាផ្លូវការចាប់ពីថ្ងៃទី ២៥ ខែឧសភាខាងមុខ។

អាស្រ័យហេតុនេះ ជារៀងរាល់ថ្ងៃ នឹងមានរថភ្លើង ២ ខ្សែ ចេញដំណើរពីស្ថានីយ៍ Gia Lam (ហាណូយ) ទៅស្ថានីយ៍ ណាននីង (ប្រទេសចិន) និងផ្ទុយទៅវិញ។ 

leftcenterrightdel
អ្នកដំណើរទិញសំបុត្ររថភ្លើងអន្តរជាតិពីវៀតណាម-ចិន

ជាពិសេសចាប់ពីថ្ងៃទី២៧ ខែឧសភា ឧស្សាហកម្មផ្លូវដែកនៃប្រទេសទាំងពីរនឹងរៀបចំខ្សែរថភ្លើងតភ្ជាប់ពីស្ថានីយ៍ Gia Lam (ហាណូយ) ទៅកាន់ស្ថានីយ៍ប៉េកាំង (ប្រទេសចិន) និងផ្ទុយមកវិញ។

ការរៀបចំខ្សែរថភ្លើងដឹកអ្នកដំណើរអន្តរជាតិរវាងវៀតណាមនិងចិន ត្រូវបានអនុវត្តដោយផ្អែកលើកិច្ចព្រមព្រៀងផ្លូវដែកព្រំដែន​វៀត​ណាម-ចិនដែលចុះហត្ថលេខាកាលពីឆ្នាំ ១៩៩២។ ខ្សែរថភ្លើងដឹកអ្នកដំណើរអន្តរជាតិរវាងវៀតណាមនិងចិនត្រូវបានស្ដារឡើងវិញ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមរថភ្លើងរវាងប្រទេស​ទាំងពីរ៕

បកប្រែដោយ Pham Diep