សន្និសីទអន្តរជាតិ “សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទនៃការអភិវឌ្ឍ AI”
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៣ ឧសភា វិទ្យាស្ថានសារព័ត៌មាន និងផ្សព្វផ្សាយ (វិទ្យាស្ថាននយោបាយជាតិហូជីមិញ) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) ប្រចាំនៅវៀតណាម រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ក្រោមប្រធានបទ “សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទនៃការអភិវឌ្ឍ AI”។
ក្នុងសុន្ទរកថាស្វាគមន៍ លោក Le Hai Binh អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានសារព័ត៌មាន និងផ្សព្វផ្សាយ ដែលបានរៀបចំសិក្ខាសាលាអន្តរជាតិមួយដែលមានប្រធានបទទាន់ហេតុការណ៍ គឺចំពេលដែលបញ្ញាសិប្បនិមិត្ត (AI) កំពុងអភិវឌ្ឍយ៉ាងខ្លាំង និងបង្កើតបញ្ហាថ្មីៗជាច្រើនសម្រាប់វិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
លោក Le Hai Binh បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់សារព័ត៌មានក្នុងការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស តម្រង់ទិសមតិសាធារណៈ ហើយបាននិយាយថា ការគ្រប់គ្រងសារព័ត៌មានក្នុងបរិបទ AI គឺទាមទារវិធីសាស្រ្តទូលំទូលាយ និងអាចបត់បែនបាន។
ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Duong Trung Y នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់ថា សារព័ត៌មានមិនអាចឈរនៅក្រៅនិន្នាការបច្ចេកវិជ្ជាទេ ហើយការគ្រប់គ្រង AI ត្រូវតែតម្រង់ទិសយ៉ាងច្បាស់លាស់ និងជាប់លាប់ ដើម្បីបម្រើប្រកបដោយប្រសិទ្ធភាពចំពោះបុព្វហេតុកសាង និងការពារជាតិ រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយគោលនយោបាយ និងរក្សាមូលដ្ឋានមនោគមវិជ្ជារបស់បក្ស។
    |
 |
ប្រតិភូថតរូបអនុស្សាវរីយ៍ |
នេះជាសន្និសីទអន្តរជាតិលើកទី១០ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសារព័ត៌មាន និងផ្សព្វផ្សាយ និង KOICA។ សិក្ខាសាលានេះមានវគ្គពិភាក្សាចំនួនពីរដោយមានការចូលរួមពីវាគ្មិនដ៏មានកិត្យានុភាពជាច្រើនមកពីប្រទេសវៀតណាម និងកូរ៉េខាងត្បូងលើប្រធានបទដូចជា៖ ការបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យា AI; ការទាញយកផលប្រយោជន៍ពី AI ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យសារព័ត៌មានវៀតណាមក្នុងយុគសម័យឌីជីថល...
បកប្រែដោយ Thanh Cong