នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅម៉ាឡេស៊ីរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងរយៈពេល១០ឆ្នាំ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ម៉ាឡេស៊ីរបស់មេដឹកនាំស្នូលវៀតណាមបន្ទាប់ពីប្រទេសទាំងពីរបានធ្វើដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើគ្រប់វិស័យ។ ទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់កម្រិត ព្រមទាំងយន្តការសហប្រតិបត្តិការទ្វេភាគីត្រូវបាន ដោយវៀតណាម និងម៉ាឡេស៊ីរក្សាយ៉ាងមានប្រសិទ្ធភាព។ បក្សកុម្មុយនិស្តវៀតណាមមានទំនាក់ទំនងល្អជាមួយគណបក្សនយោបាយធំៗនៅក្នុងប្រទេសម៉ាឡេស៊ី ក៏ដូចជាគណបក្សយុត្តិធម៌ប្រជាជន (PKR) ដឹកនាំដោយលោក Anwar Ibrahim នាយករដ្ឋមន្ត្រី និងបក្សអង្គការបង្រួបបង្រួមជាតិម៉ាឡេ (UMNO) ដែលបច្ចុប្បន្នកំពុងសម្ព័ន្ធភាពកាន់អំណាច។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ

ដោយឈរលើមូលដ្ឋាននៃការបង្កើនទំនុកចិត្តនយោបាយ ប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ វៀតណាម និងម៉ាឡេស៊ី គឺជាដៃគូសេដ្ឋកិច្ចឈានមុខគេរបស់គ្នាទៅវិញទៅមកក្នុងអាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ជាង ១៤,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ កើនឡើងជាង ១២% បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងនាមជាសមាជិកសំខាន់ៗរបស់អាស៊ាន វៀតណាម និងម៉ាឡេស៊ីកំពុងធ្វើការឥតឈប់ឈរជាមួយប្រទេសសមាជិកដទៃទៀត ដើម្បីពង្រឹងសាមគ្គីភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់សមាគម រួមដៃគ្នាកសាងសហគមន៍អាស៊ានទៅជាកម្លាំងចលករសំខាន់ក្នុងរចនាសម្ព័ន្ធតំបន់ធំជាង។ ប្រទេសទាំងពីរក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធនូវគោលជំហរនៅវេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ជាពិសេសនៅអង្គការសហប្រជាជាតិ និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ...

ទន្ទឹមនឹងនោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា គឺជាកិច្ចប្រជុំកំពូលលើកទី១ អំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះធ្វើឡើងចំពេលដែលអាស៊ានកំពុងឈានចូលដល់ឆ្នាំចុងក្រោយនៃការអនុវត្តផែនការមេសម្រាប់ការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥ ដោយត្រូវបញ្ចប់ជាបន្ទាន់នូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងយុទ្ធសាស្ត្រសហប្រតិបត្តិការ ការបង្កើតក្របខ័ណ្ឌតភ្ជាប់យ៉ាងទូលំទូលាយ និងស៊ីជម្រៅ ក្នុងដំណាក់កាលថ្មី។ ប្រឈមមុខនឹងឥទ្ធិពលនៃការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគ្រស្មាញក្នុងតំបន់ និងពិភពលោក អាស៊ានខិតខំរក្សាសាមគ្គីភាព និងតួនាទីមជ្ឈិម រក្សាសន្ទុះសហប្រតិបត្តិការក្នុងប្លុក និងក្រៅប្លុក បង្កើនសមត្ថភាពឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខ និងធានាការប្រព្រឹត្តប្រកបដោយតុល្យភាពក្នុងបញ្ហាអន្តរជាតិ និងតំបន់។ ប្រធានបទ “បរិយាប័ន្ន និងនិរន្តរភាព” ក្នុងឆ្នាំជាប្រធានអាស៊ានឆ្នាំ ២០២៥ របស់ម៉ាឡេស៊ី ឆ្លុះបញ្ចាំងពីការបន្តក្នុងដំណើរការកសាងសហគមន៍ ដោយមានអាទិភាពលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញអាស៊ានរៀបចំក្របខ័ណ្ឌថ្មីយ៉ាងឆាប់រហ័ស ដើរតួនាទីនាំមុខក្នុងការសម្របខ្លួនទៅនឹងនិន្នាការសំខាន់ៗ និងឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលខាងក្រៅ។ ដូច្នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាឱកាសមួយសម្រាប់មេដឹកនាំពិភាក្សា វាយតម្លៃ និងកំណត់ទិសដៅយុទ្ធសាស្ត្រ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រក្សាសន្ទុះក្នុងការកសាងសហគមន៍អាស៊ាន បង្កើនសមត្ថភាពឆ្លើយតប សម្របខ្លួន និងសម្របសម្រួលសកម្មភាពនៅពេលប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ។

សម្រាប់វៀតណាម អាស៊ានតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងគោលនយោបាយការបរទេស ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច។ មាគ៌ាអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណើរការបង្កើតថ្មី និងសមាហរណកម្ម តែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ហើយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងទំនាក់ទំនងជិតស្និទ្ធនេះ។ ផ្ទុយទៅវិញ ក្នុងរយៈពេលជិតបីទស្សវត្សរ៍នៃការចូលរួមក្នុង "ផ្ទះរួម" វៀតណាមតែងតែមានភាពសកម្ម វិជ្ជមាន និងការទទួលខុសត្រូវក្នុងការរួមចំណែករបស់ខ្លួនដើម្បីអាស៊ានរួបរួមមួយ រឹងមាំ ជាមួយនឹងតួនាទីកាន់តែខ្ពស់នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាង និងអាស៊ាន រួមទាំងម៉ាឡេស៊ី បង្ហាញការគាំទ្ររបស់វៀតណាមចំពោះម៉ាឡេស៊ីក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០៤៥ ព្រមទាំងបង្ហាញសារអំពីប្រទែសវៀតណាមមួយដែលចូលរួមយ៉ាងសកម្ម និងវិជ្ជមាន រួមចំណែកជាមួយម៉ាឡេស៊ី និងប្រទេសជាសមាជិក កសាងសហគមន៍អាស៊ាន “បរិយាប័ន្ននិងនិរន្តរភាព” រក្សាតួនាទីស្នូលក្នុងរចនាសម្ព័ន្ធតំបន់ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

បកប្រែដោយ Duy Hoan