មឈូសរបស់អតីតប្រធានរដ្ឋលោក Tran Duc Luong  ត្រូវបានតំកល់ទុកនៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ទីក្រុងហាណូយ។

ពិធីគោរពវិញ្ញាក្ខ័ន្ធនឹងប្រព្រឹត្តទៅនៅផ្ទះបុណ្យសពជាតិ លេខ៥ Tran Thanh Tong ទីក្រុងហាណូយ ចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥។

leftcenterrightdel
លោក Tran Duc Luong អតីតប្រធានរដ្ឋ 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅម៉ោង ៧៖០០ ព្រឹក ថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០២៥ នៅឯផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ទីក្រុងហាណូយ។ ពិធីបញ្ចុះសពនឹងធ្វើឡើងនៅម៉ោង ៣ រសៀល នាថ្ងៃដដែល នៅឈាបនដ្ឋានស្រុកកំណើត ឃុំ Pho Khanh ទីរួមខេត្ត Duc Pho ខេត្ត Quang Ngai។

ក្នុងអុំឡុងពេលដូចគ្នា នៅសាល Thong Nhat ទីក្រុងហូជីមិញ និងនៅសាល T50 បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai លេខ ១៤២ Le Trung Dinh ទីក្រុង Quang Ngai ក៏បានប្រារព្ធទៅពិធីគោរពវិញ្ញាណក្ខ័ន្ធ និងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋផងដែរ។

ទូរទស្សន៍និងវិទ្យុសម្លេងវៀតណាមនឹងផ្សាយផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពលោក Tran Duc Luong អតីតប្រធានរដ្ឋនៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្ត Quang Ngai។

ក្នុងអំឡុងពេលពីរថ្ងៃនៃពិធីបុណ្យសពថ្នាក់ជាតិនេះ ទង់ជាតិនឹងត្រូវបានបង្ហូតនៅពាក់កណ្ដាល នៅតាមទីភ្នាក់ងារ ការិយាល័យនិងទីសាធារណៈ ហើយមិនមានការរៀបចំសកម្មភាពកម្សាន្តណាមួយឡើយ។

គណៈកម្មាធិការបុណ្យសពលោក Tran Duc Luong អតីតប្រធានរដ្ឋ មានសមាជិកចំនួន ៣៤ នាក់ ដែលដឹកនាំដោយលោក Luong Cuong ប្រធានរដ្ឋ។

គណៈកម្មាធិការរៀបចំពិធីបុណ្យសពលោក Tran Duc Luong អតីតប្រធានរដ្ឋ មានសមាជិកចំនួន ២៥ រូប ដឹកនាំដោយលោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍៕

តាម vovworld.vn