leftcenterrightdel
លោក Tran Duc Luong  អតីតប្រធានរដ្ឋវៀតណាម

យោងតាមព័ត៌មានពីក្រុមប្រឹក្សាឯកទេសការពារសុខភាពកម្មាភិបាលមជ្ឈិមបានឲ្យដឹងថា លោក Tran Duc Luong អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  ប្រសូត្រនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ១៩៣៧ បន្ទាប់ពីកើតជំងឺមួយរយៈ ទោះបីជាត្រូវបានបក្ស រដ្ឋ ក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតខិតខំប្រឹងប្រែងព្យាបាល និងក្រុមគ្រួសារថែទាំដោយអស់ពីចិត្តក៏ដោយ ប៉ុន្តែដោយសារជរាពាធនិងសុខភាពខ្សោយ លោកបានទទួលមរណភាពនាវេលាម៉ោង ២២ និង ៥១ នាទី ថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២៥ នៅឯផ្ទះរបស់លោក ក្នុងជន្មាយុ ៨៨ ឆ្នាំ។

ពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអតីតប្រធានរដ្ឋ លោក Tran Duc Luong នឹងត្រូវប្រកាសនៅពេលក្រោយ៕

តាម vovworld.vn