នៅក្នុងពិធីនេះ លោក Thongloun Sisoulith អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃប្រទេសឡាវ បានរំលឹកឡើងវិញនូវជីវិត និងអាជីពបដិវត្តន៍របស់លោកប្រធានហូជីមិញ ដែលជាអគ្គមគ្គុទេសដ៏មហិមារបស់បក្ស និងប្រជាជនវៀតណាម។

leftcenterrightdel
លោក Thongloun Sisoulith អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ មានប្រសាសន៍ក្នុងពិធី (រូបថត៖ nhandan.vn)

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវបានអះអាងថា ការបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិននាឆ្នាំ ១៩៣០ ត្រូវបានចាត់ទុកថាជាបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ ដើម្បីបំពេញតម្រូវការ បង្កើតចលនាបដិវត្តន៍ដើម្បីបណ្ដេញអាណានិគមចេញឲ្យអស់ពីភូមិភាគឥណ្ឌូចិនទាំងមូល រំដោះពលករដែលត្រូវគេជិះជាន់ ដើម្បីទទួលបានសេរីភាព និងឯករាជ្យភាពស្មើភាពគ្នា និងក្លាយជាពលរដ្ឋពេញសិទ្ធិនៃប្រទេសទាំងបីនៅឥណ្ឌូចិន។ ក្រុមបដិវត្តន៍វៀតណាម ឡាវ និងកម្ពុជា បានរួបរួមកម្លាំង និងសាមគ្គីប្រយុទ្ធឆាំងសត្រូវដើម្បីបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ នោះគឺទទួលបានជ័យជំនះដ៏ធំធេង។

លោក Thongloun Sisoulith ក៏បានជូនពរបក្សកុម្មុយនិស្តវៀតណាម បន្តអនុវត្តបុព្វហេតុដ៏ធំធេងរបស់លោកប្រធានហូជីមិញ ដើម្បីនាំប្រជាជាតិវៀតណាមកាន់តែមានការអភិវឌ្ឍ និងវិបុលភាព ព្រមទាំងបានសម្តែងនូវគោលបំណងថា ចំណងសាមគ្គីភាព និងមិត្តភាពដ៏មហិមារវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ឡាវ-វៀតណាម វៀតណាម-ឡាវ ត្រូវបានរឹងបន្តឹងជារៀងរហូត។

ក្នុងឱកាសនេះ ភាពយន្តឯកសារអំពីជីវិត និងអាជីពបដិវត្តន៍របស់លោកប្រធានហូជីមិញត្រូវបានចាក់បញ្ចាំង ដើម្បីសម្តែងការដឹងគុណចំពោះលោកប្រធានហូជីមិញ ដែលជាអគ្គមគ្គុទេសដ៏មហិមារបស់ប្រជាជនវៀតណាម មិត្តជិតស្និទ្ធ មិត្តជាទីគោរពស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជនឡាវ៕

បកប្រែដោយ Thuy Anh