វៀតណាមប្រកាសកាលបរិច្ឆេទសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
កប.អនឡាញ - នាថ្ងៃទី ១៩ ឧសភា គណៈប្រតិភូវៀតណាមដឹកនាំដោយ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេស រួមជាមួយតំណាងការិយាល័យរដ្ឋាភិបាល ក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការបរទេស ក្រសួងយុត្តិធ៌ម ស្ថាប័នអយ្យការប្រជាជនកំពូល និងស្ថានទូតវៀតណាមប្រចាំនៅអូទ្រីស បានចូលរួមសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មការប្រឆាំងឧក្រិដ្ឋកម្ម និងយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ34) ទីក្រុងវីយែន ប្រទេសអូទ្រីស។