សារលិខិតបានបំភ្លឺជីវិត និងអាជីពដ៏អស្ចារ្យរបស់លោកប្រធានហូជីមិញ ជាពិសេសក្នុងបរិបទដែលប្រទេសវៀតណាមធ្លាក់ក្រោមការត្រួតត្រារបស់អាណានិគមបារាំង លោកប្រធានហូជីមិញ បានចាកចេញពីមាតុភូមិដើម្បីស្វែងរកមាគ៌ាសង្គ្រោះជាតិ។ លោកបានស្រាវជ្រាវ និងអនុវត្តលទ្ធិម៉ាក្ស-លេនីន ប្រកបដោយភាពច្នៃប្រឌិតនៅឥណ្ឌូចិន ដោយការបង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន នេះជាបក្សបដិវត្តន៍របស់វណ្ណៈកម្មករ និងពលករនៅឥណ្ឌូចិន និងជាបក្សដើមនៃបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវនាសព្វថ្ងៃនេះ។

សារលិខិតឆ្លុះបញ្ចាំងពីជីវិត និងសកម្មភាពរបស់លោកប្រធានហូជីមិញ ដែលផ្សារភ្ជាប់ជាមួយការប្រយុទ្ធរបស់ប្រជាជនវៀតណាម ក៏ដូចជាប្រទេសទាំង ៣ នៅឥណ្ឌូចិន​​ ព្រមទាំងផ្សារភ្ជាប់ជាមួយចលនាកុម្មុយនិស្តអន្តរជាតិ ចលនាតស៊ូដើ​ម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជននៃបណ្ដាប្រជាជាតិដែលត្រូវគេជិះជាន់នៅលើពិភពលោក។ លោកប្រធានហូជីមិញបានដឹកនាំដោយផ្ទាល់ការតស៊ូរំដោះជាតិ ដើម្បីឯករាជ្យរបស់ប្រជាជននៃប្រទេសទាំងបីនៅឥណ្ឌូចិន រហូតដល់ជ័យជំនះដ៏ត្រចះត្រចង់ កសាងរដ្ឋសង្គមនិយមនៅអាស៊ី បញ្ចប់ការត្រួតត្រានៃអាណានិគមនិយមបែបចាស់ ហើយបន្តដឹកនាំការតស៊ូប្រឆាំងនឹងអាណានិគមនិយមបែបថ្មី។

leftcenterrightdel
នាព្រឹកថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥ ពិធីគោរពទង់ជាតិ និងភ្លេងជាតិ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីលានប្រវត្តិសាស្ត្រ Ba Dinh ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធានហូជីមិញ (រូបថត៖ vnanet.vn)

អនុវត្ដតាមបំណងប្រាថ្នា និងដំបូន្មានរបស់លោកប្រធានហូជីមិញថា “គ្មានអ្វីៗមានតម្លៃជាងឯករាជ្យ និងសេរីភាព” នោះ ប្រជាជនវៀតណាមបានតស៊ូ និងទទួលបានឯករាជ្យទាំងស្រុងក្នុងយុទ្ធនាការហូជីមិញ ដ៏ត្រចេះត្រចង់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ហើយបន្តការកសាង និងអភិវឌ្ឍន៍ប្រទេសដ៏រុងរឿងដូចសព្វថ្ងៃនេះ។

ជ័យជំនះ និងសមិទ្ធិផលដ៏ធំធេងនៃបដិវត្តន៍វៀតណាម គឺជាលទ្ធផលនៃការបញ្ជា និងការដឹកនាំផ្ទាល់របស់លោកប្រធានហូជីមិញ។ បុព្វហេតុបដិវត្តន៍វៀតណាមក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ បានបង្ហាញឲ្យឃើញពីការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងចក្ខុវិស័យដ៏វែងឆ្ងាយរបស់លោកប្រធានហូជីមិញលើការកសាងបក្ស ការគ្រប់គ្រងរដ្ឋ សាមគ្គីភាព និងការឯកភាពក្នុងប្រទេស និងក្រៅប្រទេស ដែលក្លាយជាសតិអារម្មណ៍ និងទ្រឹស្តីសមស្របសម្រាប់បដិវត្តន៍វៀតណាមរហូតមកដល់សព្វថ្ងៃនេះ។ សតិអារម្មណ៍ សីលធម៌ បដិវត្តន៍ និងរបៀបធ្វើការរបស់លោកប្រធានហូជីមិញ បានក្លាយជាគំរូដ៏ភ្លឺចិញ្ចាច តម្លៃនិងជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន មិនត្រឹមតែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ភ្លឺចិញ្ចាចសម្រាប់បណ្តាប្រជាជាតិស្រឡាញ់សន្តិភាព ឯករាជ្យជាតិ និងវឌ្ឍនភាពសង្គមទៀតផង។

អនុវត្តតាមដំបូន្មាននិងការដឹកនាំរបស់លោកប្រធានហូជីមិញគឺ “ជួយមិត្តគឺជួយខ្លួនឯង” បក្ស រដ្ឋ និងប្រជាជនវៀតណាមបានជួយគាំទ្រដ៏មានតម្លៃ ធំធេង និងទាន់ពេលវេលាដល់ប្រជាជនឡាវក្នុងការតស៊ូរំដោះជាតិកាលពីមុន ក៏ដូចជាក្នុងដំណាក់កាលកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ លោកប្រធានហូជីមិញ រួមជាមួយលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong បានបង្កើតមូលដ្ឋានគ្រឹះ និងកសាងទំនាក់ទំនងសាមគ្គីភាពឡាវ-វៀតណាម ទៅជាមហាសាមគ្គីភាពជារៀងរហូតរបស់ប្រជាជននៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សត្រូវ ហើយក្លាយជាទំនាក់ទំនងស្មោះត្រង់ដ៏កម្រមានក្នុងទំនាក់ទំនងអន្តរជាតិ ដែលជាកេរមរតកដែលមិនអាចកាត់ថ្លៃបាននៃប្រទេសទាំងពីរ និងជាក្រឹត្យក្រមនៃអត្ថិភាព និងអភិវឌ្ឍន៍នៃប្រទេសទាំងពីរ និងជាកត្តាសម្រេចជ័យជំនះនៃបដិវត្តន៍នៅក្នុងប្រទេសនីមួយៗ។

លោកប្រធានហូជីមិញស្ថិតនៅក្នុងបុព្វហេតុបដិវត្តន៍ និងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ និងវៀតណាមជារៀងរហូត៕

បកប្រែដោយ Pham Diep