ក្នុងកិច្ចសន្ទនា ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកអំពីស្ថានភាពរបស់ភាគីនីមួយៗ និងប្រទេសនីមួយៗ ហើយបញ្ជាក់ពីសារៈសំខាន់នៃការរក្សា និងការលើកកម្ពស់ទំនាក់ទំនងរវាងបក្សកាន់អំណាចទាំងពីរក្នុងការតម្រង់ទិស និងការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងអាហ្វ្រិកខាងត្បូងឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែងថែមទៀត។

leftcenterrightdel
លោក Tran Cam Tu និងលោកស្រី Nomvula Mokonyane

ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តខ្លឹមសារនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Cyril Ramaphosa ប្រធានគណបក្សមហាសន្និបាតប្រជាជាតិអាហ្វ្រិកខាងត្បូង (ANC) និងជាប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ ដែលផ្តោតលើការបង្កើនជំនួប និងការផ្លាស់ប្តូរគណៈប្រតិភូរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ការបង្កើនការចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស ការដឹកនាំ និងការគ្រប់គ្រងប្រទេសជាតិ។ 

លោកស្រី Nomvula Mokonyane បានឲ្យដឹងថា ANC នឹងបន្តបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីផ្លាស់ប្តូរ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរបស់បក្ស និងរដ្ឋាភិបាលវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងខ្លាំងក្លា។

នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអភិវឌ្ឍសមស្របនឹងសក្តានុពលនៃប្រទេសទាំងពីរ ហើយបន្តសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគីអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh