ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ឧសភា លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាល្លឺម៉ង់ និងខួបលើកទី ១៤ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។

leftcenterrightdel
គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបានធ្វើការជាមួយក្រសួងកសិកម្ម និងស្បៀងអាហារនៃប្រទេសអាល្លឺម៉ង់ (រូបថត៖ Phuong Hoa/VNA)

ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនេះគឺសិក្ខាសាលាតភ្ជាប់ពាណិជ្ជកម្មកសិកម្ម ព្រៃឈើ ជលផល វៀតណាម - អាល្លឺម៉ង់ ដោយមានការចូលរួមពីសមាគម សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្តាញចែកចាយ ផ្សារទំនើបអាល្លឺម៉ង់ និងសហគ្រាសជិត ៥០ ដែលផលិត ជួញដូរ កែច្នៃផលិតផលកសិកម្ម ព្រៃឈើ និងជលផល និងសេវាកម្ម logistics សម្រាប់ការនាំចូល និងនាំចេញកសិផល។

ប្រតិភូបានពិភាក្សា និងចែករំលែកព័ត៌មានអំពីតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងបទប្បញ្ញត្តិស្តីពីការនាំចូល-នាំចេញ និងបទពិសោធន៍ក្នុងការនាំចេញបន្លែ ផលិតផលកសិកម្ម អាហារសមុទ្រ និងផលិតផលសាច់ ទៅកាន់បណ្តាញផ្សារទំនើបនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ក្នុងដំណើរបំពេញទស្សនកិច្ចការងារ គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចនៅទីក្រុង Erfurt រដ្ឋ Thuringia និងទីក្រុង Frankfurt រដ្ឋ Hessen និងមានកិច្ចប្រជុំ និងផ្លាស់ប្តូរជាច្រើនជាមួយទីភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យកិច្ចសហប្រតិបត្តិការកសិកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងឱកាសនេះ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួនប្រាំមួយជាមួយមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីក្រុង Erfurt រដ្ឋ Thuringia។

បកប្រែដោយ Duy Hoan