លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម
កប.អនឡាញ - នាព្រឹកថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានរៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យពិចារណា និងផ្តល់យោបល់លើខ្លឹមសារការងារមួយចំនួន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ។
នៅអង្គប្រជុំ ប្រតិភូទាំងឡាយបានពិភាក្សា វិភាគ បំភ្លឺ និងបំពេញបន្ថែមនូវខ្លឹមសារជាច្រើនដើម្បីបំពេញសេចក្តីព្រាងរបាយការ ណ៍ឲ្យធានាបាននូវគុណភាព សមស្របទៅនឹងស្ថានភាពជាក់ស្ដែង និងប្រសិទ្ធភាពខ្ពស់នៅពេលអនុវត្ត។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងសុន្ទរកថាដឹកនាំកិច្ចប្រជុំ |
ថ្លែងក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកត់សម្គាល់ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងសកម្ម និងត្រៀមរៀបចំយ៉ាងល្អនូវសេចក្តីព្រាងរបាយការណ៍ ដោយធានាបាននូវគុណភាព និងវឌ្ឍនភាព ត្រឹមត្រូវតាមគោលការណ៍ និងការតម្រង់ទិសរបស់ថ្នាក់លើ។ ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នាពេលកន្លងមកនេះ ស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេសបានសហការយ៉ាងសកម្មជាមួយ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការបក្សយោធាមជ្ឈិមដើម្បីបញ្ចប់គម្រោងរៀបចំក្របខ័ណ្ឌកម្លាំងយោធាមូលដ្ឋានប្រកបដោយ “ចំណាន បង្រួម រឹងមាំ” ឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
លោកនាយឧត្តមសេនីយ៍ Phan Van Giang ស្នើឲ្យថ្នាក់ដឹកនាំ ស្ថាប័ន មេបញ្ជាការអង្គភាពបន្តអនុវត្តតាមការណែនាំរបស់មជ្ឈិម ពិនិត្យឡើងវិញនូវឯកសារច្បាប់ស្តីពីយោធា ការពារជាតិ និងឯកសារទាក់ទងនឹងការរៀបចំក្របខ័ណ្ឌកម្លាំងយោធាមូលដ្ឋាន ព្រមទាំងលើកសំណើការវិសោធនកម្ម និងបំពេញបន្ថែមដើម្បីធានាឲ្យបានព្រមៗក្នុងការអនុវត្ត។ គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវផ្សព្វផ្សាយ និងអប់រំកម្មាភិបាល និងយុទ្ធជនឱ្យយល់ត្រឹមត្រូវអំពីគោលការណ៍របស់ថ្នាក់លើ។ អនុវត្តល្អនូវការងារចាត់តាំងកម្មាភិបាល និងគោលនយោបាយ ឯកភាពគ្នា និងរក្សាស្ថិរភាពនូវសតិអារម្មណ៍កម្មាភិបាលនិងយុទ្ធជន។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធរបស់ក្រសួងការពារប្រទេស បន្តសម្របសម្រួល និងបញ្ចប់ការរៀបចំក្របខ័ណ្ឌនៅគ្រប់លំដាប់ថ្នាក់តាមទិសដៅ “ចំណាន បង្រួម រឹងមាំ” ស្របតាមរចនាសម្ព័ន្ធ និងលក្ខណៈពិសេសរបស់កងទ័ព៕
បកប្រែដោយ Thanh Cong