ជាក់ស្ដែង ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ក្រុមទេសចរណ៍មកពីប្រទេសកម្ពុជាដែលមានមនុស្សរាប់ពាន់នាក់ ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៤ នៅកោះ Phu Quoc។
លោក Thach Ngoc Hung នាយកក្រុមហ៊ុន Vietnam Landtours បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ក្រុមហ៊ុនបានទទួលស្វាគមន៍ និងបម្រើភ្ញៀវទេសចរកម្ពុជាប្រមាណ ១,០០០ នាក់មកកាន់វៀតណាម៖ “ភ្ញៀវទេសចរកម្ពុជាមួយក្រុមនេះ បានស្នាក់នៅ Phu Quoc រយៈពេល ៣ ថ្ងៃនិងចូលរួមសកម្មភាពលេងកម្សាន្តជាច្រើន។ ភ្ញៀវទេសចរមួយក្រុមនេះ ក៏បានជ្រើសរើសស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៤ និងប្រើប្រាស់បន្ទប់ស្នាក់នៅប្រហែល ៤៥០ បន្ទប់”។
បន្ទាប់ពីរយៈពេល ៤ ខែដើមឆ្នាំនេះ Phu Quoc បានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ២.៨ លាននាក់ (កើនឡើង ២៥.៩% ធៀបនឹងរយៈពេលដូចគ្នា) ដែលក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនជាង ៦២២ ពាន់នាក់ (កើនឡើង ៧១.២% ធៀបនឹងរយៈពេលដូចគ្នា)។ ចំណូលទេសចរណ៍សរុបនៅកោះ Phu Quoc បន្ទាប់ពី ៤ ខែ សម្រេចបាន ១៤,២២៦ ពាន់លានដុង (កើនឡើង ៧៩.១% ធៀបនឹងរយៈពេលដូចគ្នា)៕
បកប្រែដោយ Pham Diep
Type the code from the image