បង្កើនការផ្សព្វផ្សាយ និងជម្រុញទេសចរណ៍ទីក្រុង Nha Trang ខេត្ត Khanh Hoa នៅទីផ្សារអូស្ត្រាលី
កប.អនឡាញ - នាថ្ងៃទី ២១ ខែឧសភា នៅទីក្រុង Melbourne (អូស្ត្រាលី) គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa (វៀតណាម) បានរៀបចំសន្និសីទជម្រុញទេសចរណ៍ខេត្ត Khanh Hoa នៅអូស្ត្រាលី។ លោក Dinh Van Thieu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានចូលរួម និងថ្លែងសុន្ទរកថាបើកសន្និសីទ។
ក្នុងសន្និសីទនេះ លោក Dinh Van Thieu បានសង្កត់ធ្ងន់ថា ខេត្ត Khanh Hoa មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយមូលដ្ឋាន និងធុរកិច្ចអូស្ត្រាលី ជាពិសេសក្នុងការតភ្ជាប់ផ្លូវជើងហោះហើរ និងការអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានគុណភាពខ្ពស់។
    |
 |
ថ្នាក់ដឹកនាំសមាគមទេសចរណ៍ Nha Trang ខេត្ត Khanh Hoa ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចអូស្ត្រាលី |
ក្នុងឱកាសនេះ ប្រតិភូត្រូវបានទទួលព័ត៌មានអំពីសក្ដានុពល និងប្រៀបខ្លាំងនៃផ្នែកទេសចរណ៍របស់ខេត្ត Khanh Hoa គោលដៅទេសចរណ៍លេចធ្លោ សេវាកម្មសម្រាក់លំហែកាយដ៏ប្រណិត ផលិតផលទេសចរណ៍សមុទ្រពិសេស និងការស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែបនៅមូលដ្ឋាន។ តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានផ្ដល់ព័ត៌មានអំពីផ្លូវហោះហើរដែលមានស្រាប់ និងសម្តែងនូវបំណងចង់សហប្រតិបត្តិការក្នុងការបង្កើនការតភ្ជាប់ផ្លូវជើងហោះហើររវាងប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរអូស្ត្រាលីទៅកាន់ខេត្ត Khanh Hoa និងផ្ទុយមកវិញ។
ធុរកិច្ចអូស្ត្រាលីជាច្រើនបានសម្តែងចំណាប់អារម្មណ៍អំពីផលិតផលទេសចរណ៍ពិសេស សមត្ថភាពក្នុងកិច្ចសហការរវាងអង្គការទេសចរណ៍ និងការធានាសុវត្ថិភាព និងសន្តិសុខសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ ខេត្ត Khanh Hoa បានអះអាងនូវបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយដៃគូអូស្ត្រាលី ដើម្បីកសាងផលិតផលទេសចរណ៍សមស្របទៅនឹងទីផ្សារ និងបង្កើនការផ្សព្វផ្សាយ និងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព។
ក្នុងសន្និសីទ ពិធីប្រគល់ពិធីប្រគល់កំណត់ហេតុកិច្ចសហប្រតិបត្តិការរវាងសមាគមទេសចរណ៍ទីក្រុង Nha Trang ខេត្ត Khanh Hoa និងដៃគូទេសចរណ៍នៅអូស្ត្រាលី រួមចំណែកផ្សព្វផ្សាយរូបភាពទេសចរណ៍ Nha Trang ខេត្ត Khanh Hoa ដល់ភ្ញៀវទេសចរអូស្ត្រាលី រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh