លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានាបន្តផ្តល់អាទិភាពដល់ការប្រមូលផ្តុំធនធានខ្ពស់បំផុត និងដឹកនាំដោយផ្ទាល់នូវការកសាងស្ថាប័ន ប្ដេជ្ញាចិត្តលុបបំបាត់ចំណុចរាំងស្ទះក្នុងស្ថាប័ននៅក្នុងឆ្នាំ២០២៥ ម្ចាស់ការ សម្របសម្រួលជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីពិនិត្យ និងលើកកំពស់គុណភាពនៃការចេញផ្សាយឯកសារច្បាប់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី (រូបថត៖ vov.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើថា ការផ្លាស់ប្ដូរថ្មីក្នុងការកសាងច្បាប់គួរតែផ្តោតលើការធ្វើវិមជ្ឈការ និងការចាត់តាំងអំណាចឱ្យបានហ្មត់ចត់ រួមជាមួយនឹងការបែង ចែកធនធាន និងការរចនាឧបករណ៍ត្រួតពិនិត្យ ប្ដេជ្ញាចិត្តកាត់បន្ថយ និងកែសម្រួលនីតិវិធីរដ្ឋបាលដែលមិនចាំបាច់៕

តាម vovworld.vn