ជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពដើម្បីបរិស្ថានអេកូឡូស៊ី
កប.អនឡាញ - តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោក Le Minh Hoan អនុប្រធានរដ្ឋសភាវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមមហាសន្និបាតអេកូឡូស៊ីអន្តរជាតិ Nevsky លើកទី១១ ក្រោមប្រធានបទ “ដំណើរផែនដី៖ សុខដុមរមនារវាងមនុស្ស និងធម្មជាតិ” នៅទីក្រុង Saint Petersburg ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ឧសភា។
នាព្រឹកថ្ងៃទី ២២ ឧសភា នៅមជ្ឈមណ្ឌលសន្និសីទ Tavricheski លោក Le Minh Hoan អនុប្រធានរដ្ឋសភា បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតអេកូឡូស៊ីអន្តរជាតិ Nevsky លើកទី ១១។ ក្នុងថ្ងៃធ្វើការដំបូងនៃមហាសន្និបាត គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំពិភាក្សារបស់មហាសន្និបាត ចែករំលែកទស្សនៈ និងគោលនយោបាយថ្មីស្តីពីអេកូឡូស៊ី និងបរិស្ថាន និន្នាការបច្ចេកវិទ្យា ព្រមទាំងគំរូគ្រប់គ្រងបរិស្ថានជឿនលឿន ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសកម្មភាពសម្របសម្រួលដើម្បីបរិស្ថានអេកូឡូស៊ី បំពេញតម្រូវការនៃស្ថានភាពបច្ចុប្បន្ន។
    |
 |
លោក Le Minh Hoan អនុប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួមមហាសន្និបាតអេកូឡូស៊ីអន្តរជាតិ Nevsky លើកទី១១ |
នាថ្ងៃដដែល លោក Le Minh Hoan អនុប្រធានរដ្ឋសភា បានជួបសន្ទនាជាមួយលោក Andrey Yatskin អនុប្រធានទី១ ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ប្រធានក្រុមសមាជិកសភាមិត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៃក្រុមប្រឹក្សាសហព័ន្ធ ។ លោក Le Minh Hoan បានបន្តអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដោយចាត់ទុករុស្ស៊ីជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលក្នុងគោលនយោបាយការបរទេស។ លោក Le Minh Hoan បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់ និងប្រធានបទនៃមហាសន្និបាតនេះ ដោយឆ្លុះបញ្ចាំងពីបញ្ហាជាសកលបន្ទាន់នាពេលបច្ចុប្បន្ន និងទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសជាច្រើនដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាបរិស្ថានពិភពលោក។
គួរំលឹកថា លោក Le Minh Hoan បានជួបជាមួយលោក Belsky ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិទីក្រុង Saint Petersburg និងលោក Bondarenko អនុប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិទីក្រុង Saint Petersburg៕
បកប្រែដោយ Duy Hoan