សារទូលេខ និងលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម
កប.អនឡាញ - ក្នុងសារលិខិតចូលរួមរំលែកទុក្ខ ថ្នាក់ដឹកនាំនៃបណ្តាប្រទេស បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ក្នុងការកសាង និងអភិវឌ្ឍន៍របស់វៀតណាម។
ដោយទទួលបានដំណឹងនៃមរណភាពរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី លោក Lee Hsien Loong ទេសរដ្ឋមន្ត្រីសិង្ហបុរី; ឯកឧត្តម Salman Bin Abdulaziz Al Saud ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត; ឯកឧត្តម Mohamed bin Zayed Al Nahyan ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE), ឯកឧត្តម Mohammed bin Rashid Al Maktoum អនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃ UAE និងឯកឧត្តម Mansour bin Zayed Al Nahyan អនុប្រធានាធិបតី UAE; ឯកឧត្តម Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន ប្រធានអង្គការរំដោះប៉ាឡេស្ទីន (PLO); រដ្ឋាភិបាលវេណេស៊ុយអេឡា; លោក Daniel Ortega ប្រធានាធិបតី និងលោកស្រី Rosario Murrillo អនុប្រធានាធិបតី នៃសាធារណរដ្ឋ Nicaragua បានផ្ញើសារទូរលេខ និងលិខិតចូលរួមរំលែកទុក្ខជូនថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសារ លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម។
    |
 |
ពិធីគោរពវិញ្ញាណក្ខន្ធ លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn) |
ក្នុងសារលិខិតចូលរួមរំលែកទុក្ខ ថ្នាក់ដឹកនាំសិង្ហបុរីបានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ក្នុងការកសាងនិងអភិវឌ្ឍន៍របស់វៀតណាមនាដំណាក់កាលក្រោយការផ្លាស់ប្តូរថ្មី ធ្វើឲ្យវៀតណាមចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥ និងជំនះពុះពារលើបញ្ហាប្រឈមនៃវិបត្តិហិរញ្ញវត្ថុឆ្នាំ ១៩៩៧ រួមចំណែកអភិវឌ្ឍទំនាក់ទំនងវៀតណាម - សឹង្ហបុរី និយាយរួម និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និយាយរួម។
សារចូលរួមរំលែកមរណទុក្ខរបស់ព្រះមហាក្សត្រ និងព្រះអង្គម្ចាស់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងថ្នាក់ដឹកនាំ UAE បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះថ្នាក់ដឹកនាំ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម។
លិខិតចូលរួមរំលែកទុក្ខរបស់ លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន បានអះអាងថា លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ជាមិត្តដ៏ស្មោះត្រង់របស់ប៉ាឡេស្ទីន។ លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន បានវាយតម្លៃថា លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម បានបន្សល់ទុកនូវមរតកមួយនោះគឺជាការលះបង់គ្រប់បែបយ៉ាងដើម្បីបម្រើប្រទេសជាតិ មាតុភូមិវៀតណាម។ លោក Mahmoud Abbas ប្រធានាធិបតី បានបញ្ជាក់ថា នឹងដឹងគុណជារៀងរហូតចំពោះការគាំទ្រដោយឥតឈប់ឈររបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាមជូនចំពោះប្រទេស និងសិទ្ធិនានារបស់ប្រជាជនប៉ាឡេស្ទីន។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានវាយតម្លៃថាលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ជាមេដឹកនាំដ៏សំខាន់បំផុតមួយរបស់ប្រទេសវៀតណាម លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សង្គមនិយម មានការរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេស។ រដ្ឋាភិបាលនៃសាធារណរដ្ឋបូលីវ៉ារីវេណេស៊ុយអេឡាវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេងរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ក្នុងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការវេណេហ្ស៊ុយអេឡា-វៀតណាម សំដៅពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ ដែលសព្វថ្ងៃនេះជាគំរូសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លិខិតចូលរួមរំលែកទុក្ខរបស់មេដឹកនាំនីការ៉ាហ្គាបានសង្កត់ធ្ងន់ថា លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម គឺជាគំរូឆ្នើមមួយរូប ដែលទទួលបានការកោតសរសើរ និងការគោរពនៅលើពិភពលោក៕
បកប្រែដោយ Duy Hoan