នៅក្នុងជំនួបនេះ លោក Nguyen Duy Ngoc បានវាយតំលៃខ្ពស់ចំពោះនិន្នាការអភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនាពេលកន្លងមក។  ជាពិសេសគឺជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន កាលពីថ្ងៃទី ១៤ និងថ្ងៃទី ១៥ មេសាកន្លងមក ដែលសម្រេចបានទស្សនៈរួមដ៏សំខាន់ៗជាច្រើន ដោយតម្រង់ទិសការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការ យុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ  សហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ។

leftcenterrightdel
លោក Nguyen Duy Ngoc ទទួលជួបលោក He Wei (រូបថត៖ vnanet.vn)

ដោយឈរលើមូលដ្ឋានដ៏ល្អនៃទំនាក់ទំនងទ្វេភាគីនាបច្ចុប្បន្ននេះ លោក Nguyen Duy Ngoc សង្ឃឹមថា ភាគីចិននឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ រួមទាំងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម និងគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនិស្តចិន។ វៀតណាមមានបំណងចង់ឲ្យចិនបង្កើនការចែករំលែកបទពិសោធន៍ក្នុងការត្រួតពិនិត្យ ឃ្លាំមើល ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ភាពអសកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលកម្មាភិបាល។

ភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឆ្នាំជួបប្រាស្រ័យមនុស្សធម៌វៀតណាម-ចិន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ អនុវត្តល្អនូវគម្រោង "ដំណើរក្រហមនៃការសិក្សាស្រាវជ្រាវរបស់យុវជន" ដើម្បីបង្កើនការអប់រំ និងផ្សព្វផ្សាយដល់យុវជនអំពីប្រពៃណីបដិវត្តន៍ និងប្រវត្តិសាស្ដ្រដ៏យូរលង់នៃទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។

លោក He Wei ឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀត​ណាមដោយមានលោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមជាប្រមុខ ជាពិសេសលទ្ធផលសំខាន់ៗក្នុងការកែទម្រង់ បង្រួមក្បាលម៉ាស៊ីនរដ្ឋ បង្កើនកម្លាំងផលិតកម្មថ្មី នាំវៀតណាមឈានទៅយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។

លោក He Wei ឯកអគ្គរដ្ឋទូតឲ្យដឹងថា ចិនកំពុងជំរុញការអនុវត្ដទស្សនៈរួមរវាងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន នាំទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរឲ្យឈានឡើងកម្រិតកំពស់ថ្មី...៕

បកប្រែដោយ Pham Diep