ប្រព័ន្ធផ្សព្វផ្សាយដូចជា Politico និង Bloomberg បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃទី ១៧ ឧសភា បានបញ្ជាឱ្យស្ថានទូតនិងស្ថានកុងស៊ុលរបស់ប្រទេសនេះ មិនរៀបចំកាលវិភាគធ្វើសម្ភាសន៍ថ្មី សម្រាប់អ្នកដាក់ពាក្យសុំទិដ្ឋាការនិស្សិតបរទេសទៅសហរដ្ឋអាមេរិក ហើយការសម្រេចចិត្តនេះ នឹងចូលជាធរមានភ្លាមមួយរំពិច។ សេចក្តីបញ្ជានេះត្រូវបានផ្ញើទៅកាន់ភ្នាក់ងារការទូតអាមេរិកទាំងអស់នៅជុំវិញពិភពលោក។

កាលពីមុន រដ្ឋបាលសហរដ្ឋអាមេរិកក៏បានដាក់ចេញលក្ខខណ្ឌត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនផងដែរ ប៉ុន្តែលក្ខណ្ឌទាំងនេះ គឺ សំដៅទៅលើនិស្សិតដែលអាចបានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា៕

តាម vovworld.vn