នៅក្នុងសម័យប្រជុំពេញអង្គ ប្រតិភូទាំងឡាយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃបរិស្ថានអេកូឡូស៊ី និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ។ ប្រតិភូទាំងឡាយបានអំពាវនាវឲ្យប្រទេស និងអង្គការនានា រួមដៃគ្នាការពារបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់អាកាសនិងទឹក ប្រយុទ្ធប្រឆាំងនឹងការសឹករិចរិល និងវាលខ្សាច់... ដើម្បីការអភិវឌ្ឍបៃតង និងនិរន្តរភាពនៃប្រទេសទាំងអស់។

leftcenterrightdel
លោក Le Minh Hoan លើកឡើងសំណើចំនួនបី ដើម្បីជំរុញដំណោះស្រាយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបាត់បង់ធនធាន និងអស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ី (រូបថត៖ daibieunhandan.vn)

ប្រតិភូទាំងឡាយបញ្ជាក់ពីតម្រូវការដោះស្រាយបញ្ហាកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយសមធម៌ បង្កើនការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រើប្រាស់ថាមពលបៃតង ថាមពលស្អាត និងថាមពលកកើតឡើងវិញ...

តាងនាមរដ្ឋសភាវៀតណាម លោក Le Minh Hoan មានសុន្ទរកថាសំខាន់ ដោយផ្ញើសារ គោលនយោបាយ និងគំនិតផ្តួចផ្តើមរបស់រដ្ឋសភាវៀតណាម រួមទាំងលើកឡើងសំណើចំនួនបី ដើម្បីជំរុញដំណោះស្រាយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបាត់បង់ធនធាន និងអស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ី។

*ក្នុងឱកាសនេះ លោក Le Minh Hoan បានជួបពិភាក្សាទ្វេភាគីជាមួយប្រធានគណៈប្រតិភូឡាវ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕

បកប្រែដោយ Thuy Anh