កងកម្លាំងដែលចូលរួមដង្ហែក្បួនព្យុះហយាត្រាក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិធ្វើដំណើរទៅដល់ទីក្រុងហាណូយដើម្បីចូលរួមហ្វឹកហ្វឺន
កប.អនឡាញ - នាថ្ងៃទី ៦ មិថុនា កងកម្លាំងនៃបណ្ដាអង្គភាពពីយោធភូមិភាគទី ៤ រហូតដល់ភាគខាងត្បូងវៀតណាមដែលចូលរួមដង្ហែក្បួនព្យុះហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ / ១៩ សីហា ២០២៥) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ( ២ កញ្ញា ១៩៤៥ /២ ខែកញ្ញា ២០២៥) បានធ្វើដំណើរទៅដល់ទីក្រុងហាណូយដើម្បីចូលរួមហ្វឹកហ្វឺនជាមួយកងកម្លាំងនៅភាគខាងជើង។
    |
 |
អតីតយុទ្ធជន និងយុវជនទទួលស្វាគមន៍កងកម្លាំងដែលចូលរួមដង្ហែក្បួនព្យុះហយាត្រានៅស្ថានីយ៍រថភ្លើងហាណូយនាថ្ងៃទី ៦ ខែមិថុនា |
ដើម្បីត្រៀមរៀបចំឲ្យកងទ័ពធ្វើដំណើរទៅបំពេញបេសកកម្មនៅភាគខាងជើង អគ្គនាយកដ្ឋានភស្តុភារនិងបច្ចេកទេស បានណែនាំឱ្យនាយកដ្ឋានម៉ូតូនិងដឹកជញ្ជូនត្រៀមរៀបចំផែនការដើម្បីដាក់ជូនអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមអនុម័ត។ នាយកដ្ឋានម៉ូតូនិងដឹកជញ្ជូនក៏បានសហការជាមួយអគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម ត្រៀមរៀបចំរថភ្លើងចំនួន ៣ ខ្សែ ដើម្បីដឹកជញ្ជូនកងទ័ពទៅកាន់ទីក្រុងហាណូយ។
សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក មធ្យោបាយដឹកជញ្ជូនទាំងអស់ដែលដឹកកងទ័ពនិងសម្ភារៈត្រូវបានត្រួតពិនិត្យ និងធានាបាននូវស្ថានភាពបច្ចេកទេសល្អ។ ក្រុមអ្នកបើកបរត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ។ នាយកដ្ឋានម៉ូតូនិងដឹកជញ្ជូន បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលចរាចរណ៍ទីក្រុងហាណូយ ដើម្បីធានាបាននូវចរាចរណ៍ដោយរលូន និងសុវត្ថិភាព។
បច្ចុប្បន្ននេះ កងកម្លាំងដែលចូលរួមក្នុងដង្ហែក្បួនព្យុះហយាត្រាបានទៅដល់អង្គភាពនានា ដើម្បីត្រៀមខ្លួនបំពេញបេសកកម្ម៕
បកប្រែដោយ Pham Diep