យោធភូមិភាគទី៤ កងទ័ពប្រជាជនវៀតណាម ហ្វឹកហាត់សម្រាប់ពិធីដង្ហែក្បួនព្យុហយាត្រា ក្នុងឱកាសអបអរសាទរខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា
កប.អនឡាញ- ដើម្បីត្រៀមរៀបចំសម្រាប់ពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ / ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៥) ចាប់ពីដើមខែឧសភានេះ យោធភូមិភាគទី ៤ បានបង្កើតកងវរសេនាតូចដង្ហែក្បួនព្យុហយាត្រា រួមមាននាយទាហាននិងយោធិនអាជីពចំនួន ៣៩៥ នាក់មកពីស្ថាប័ន និងអង្គភាពនៅក្នុងយោធភូមិភាគទី៤។