ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Le Duc Thai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានរាយការណ៍អំពីផែនការរៀបចំប៉ុស្តិ៍ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រោមឪវាទបញ្ជាការដ្ឋានយោធាខេត្ត បំពេញតម្រូវការនៃភារកិច្ចគ្រប់គ្រង និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែនក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ

បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិយោបល់របស់ប្រតិភូទាំងឡាយ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យអគ្គសេនាធិការដ្ឋាន ដឹកនាំស្ថាប័នមានសមត្ថកិច្ច សហការជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បន្តពិនិត្យយ៉ាងម៉ត់ចត់ រៀបចំផែនការ ស្វែងយល់ពីស្ថានភាពជាក់ស្ដែងនៅមូលដ្ឋាន និងស្ថានភាពសន្តិសុខព្រំដែន។ បន្ទាប់មក ស្រាវជ្រាវ និងកែសម្រួល រៀបចំប៉ុស្តិ៍ការពារព្រំដែនស្របតាមតម្រូវការនៃភារកិច្ចគ្រប់គ្រង និងការពារបូរណភាពទឹកដី និងសន្តិសុខព្រំដែន ស្របតាមគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការរៀបចំឡើងវិញនូវប្រព័ន្ធនយោបាយ រៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងគម្រោងរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ស្តីពីការរៀបចំឡើងវិញនូវអង្គភាពយោធានៅមូលដ្ឋានក្នុងស្ថានភាពថ្មី។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា កងកម្លាំងការពារព្រំដែនត្រូវបន្តជាកម្លាំងស្នូលក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខព្រំដែន ហើយត្រូវបង្កើនការយាមល្បាត និងការត្រួតពិនិត្យនៅតាមព្រំដែន ទប់ស្កាត់បទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់...៕

បកប្រែដោយ Thuy Anh