កិច្ចប្រជុំនៃអនុគណៈកម្មការដង្ហែក្បួនព្យុហយាត្រាក្នុងពិធីរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា
កប.អនឡាញ - នារសៀលថ្ងៃទី ២៦ ខែឧសភា លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានជាអធិបតីកិច្ចប្រជុំនៃអនុគណៈកម្មការដង្ហែក្បួនព្យុហយាត្រាក្នុងពិធីរំលឹកខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ / ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)។
បន្ទាប់ពីបានស្តាប់នាយកដ្ឋានហ្វឹកហ្វឺនយោធា - សាលា និងថ្នាក់ដឹកនាំ មេបញ្ជាការនៃស្ថាប័ន អង្គភាពនានា រាយការណ៍អំពីការត្រៀមរៀបចំអនុវត្តភារកិច្ចដង្ហែក្បួនព្យុហយាត្រា លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានស្នើឱ្យក្រុមជួយអនុគណៈកម្មការ បំពេញសេចក្តីព្រាងសេចក្តីណែនាំស្តីពីការរៀបចំកងកម្លាំងកងទ័ព និងកងជីវពលចូលរួមក្នុងការដង្ហែក្បួនព្យុហយាត្រា ហើយដាក់ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេស ចុះហត្ថលេខា ដើម្បីស្ថាប័ន អង្គភាពនានាបង្កើតផែនការដើម្បីអនុវត្ត។
ដើម្បីអនុវត្តភារកិច្ចចល័តកម្លាំងទាំងឡាយទៅទីក្រុងហាណូយប្រកបដោយប្រសិទ្ធភាព លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានកត់សម្គាល់ថា អង្គភាពត្រូវផ្តោតការយកចិត្តទុកដាក់លើការរៀមចំកន្លែងស្នាក់នៅសម្រាប់កងកម្លាំងទាំងឡាយ ហើយចល័តកម្លាំងទាំងឡាយទៅទីក្រុងហាណូយ មុនថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥៕
បកប្រែដោយ Huyen Trang